ត្រឹម​ពាក់​កណ្ដាល​ផ្លូវ​​ទីផ្សារ​ដោះដូរ តើ​កីឡាករ​​ល្អ​ៗ​​រត់​ទៅ​ក្លឹប​ណា​ខ្លះ?

  • 2018-01-16 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​កីឡាករ​​​លើក​ទី​២​ក្នុង​រដូវ​កាល​២០១៧-១៨ បាន​ឈាន​ដល់​ពាក់​កណ្ដាល​ផ្លូវ​ហើយ ពោល​យប់​ថ្ងៃ​ទី ៣១ ខែ មករា ឆ្នាំ ២០១៨ ទ្វា​ដោះដូរ​នឹង​បិទសម្រាប់​ប្រទេស​អង់គ្លេស ឯ​​អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺំម៉ង់​ដល់​ថ្ងៃ​ ២ ខែ កុម្ភៈ​។ ២សប្ដាហ៍​កន្លង​ទៅ​​ក្លឹប​ធំ​ៗ​មួយ​ចំនួន​ក៏​មមាញឹក​​ទិញ​ចូល​កីឡាករ​ថ្មី​ៗ​ដែរ ខ្លះ​​មាន​ទិញ​កីឡាករ​បំបែក​កំណត់​ត្រា​តម្លៃ​ទៀត​ផង។ ខាង​ក្រោម​នឹង​បង្ហាញ​កីឡាករ​ល្អ​មួយ​ចំនួន​ ដែល​បាន​ផ្លាស់​ទ្រនំ៖​​

​​​១.Arda Turan ចេញ​ពី Barceloan → İstanbul Başakşehir (ទួរគី) ក្នុង​លក្ខណ​ខ្ចី​ជើង

២. Virgil van Dijk ចេញ​ពី Southampton → Liverpool តម្លៃ​៧៥​លាន​ផោន

៣.Ross Barkley  ចេញ​ពី Everton → Chelsea តម្លៃ​១៥​លាន​ផោន

៤. Philippe Coutinho ចេញ​ពី Liverpool → Barcelona តម្លៃ​១៤២​លាន​ផោន

៥. Yerry Mina ចេញ​ពី Palmeiras → Barcelona តម្លៃ​១១,៨​លាន​អឺរ៉ូ

៦. Diego Costa ចេញ​ពី Chelsea → Atlético Madrid តម្លៃ​៥៧​​លាន​ផោន

៧.Francis Coquelin ចេញ​ពី Arsenal ទៅ Valencia តម្លៃ​១៤​លាន​អឺរ៉ូ

អត្ថបទ៖ ហេង សុធារិទ្ធិ