តារា ៧ រូប នាំគ្នា​ផុស​ហ្វេសប៊ុក​ព្រោង​ព្រាត​រឿង​ទូរសព្ទ​ពណ៌​ក្រហម​មួយ​គ្រឿង

  • 2018-01-16 10:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ម្សិល​មិញ​នេះ តារា​ប្រុស​ស្រី ៧ រូប​នាំគ្នា​ផុស​ហ្វេសប៊ុក​ព្រោង​ព្រាត​រឿង Smartphone ស៊េរី​ថ្មី​ពណ៌​ក្រហម​មួយ​គ្រឿង​តម្លៃ ២៩៩ ដុល្លារ ដែល​នឹង​មាន​លក់​នៅ​កម្ពុជា​ឆាប់ៗ​នេះ។

អ្នកនាង ពេជ្រ សោភា, លោក ឈឹម សក្កដា, STEP, កញ្ញា រ៉េត ស៊ូហ្សាណា, អ្នកនាង សុខ សោម៉ាវត្ដី លោក ជា សុវណ្ណារិទ្ធ និង​លោក កែវ សុខផេង ដែល​ទាំង​អស់​ជា​អ្នក​តំណាង​ផលិតផល Oppo បាន​ផុស​រូប​ទូរសព្ទ Oppo F5 ពណ៌​ក្រហម​មួយ​សន្លឹក​អម​ដោយ​លក្ខណៈ​សម្បត្តិ​របស់​ទូរសព្ទ ស្រប​ពេល​ដែល​ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់ Oppo ក៏​បាន​ប្រកាស​បញ្ជាក់​ថា​នឹង​មាន​ស៊េរី​ពណ៌​ក្រហម​ចេញ​លក់​ក្នុង​ឆាប់ៗ​ដូចគ្នា។

F5 ពណ៌​ក្រហម​ដែល​ត្រៀម​មាន​លក់​ក្នុង​តម្លៃ ២៩៩ ដុល្លារ​មួយ​នេះ មាន​លក្ខណៈ​សម្បត្តិ​ដូចគ្នា​បេះ​បិទ F5 ពណ៌​ខ្មៅ និង​ទឹក​មាស ដែល​ចេញ​លក់​កាលពី​ចុង​ឆ្នាំមុន។

សូម​មើល​លក្ខណៈ​សម្បត្តិ៖

  • អេក្រង់ ៦ អ៊ីញ Full HD
  • កាមេរ៉ា​មុខ 20 MP ក្រោយ 16 MP
  • RAM 4 GB
  • ទំហំ​ម៉ាស៊ីន 32 GB
  • មាន​ដោះសោ​ដោយ​ប្រើ​ផ្ទៃមុខ ស្កេន​ខ្ចៅដៃ មុខងារ AI Beauty, Slow Shutter និង Super Zoom, Eye Protection Mode, Screen off Gesture ជាដើម។

ត្រៀម​លុយ​ឲ្យ​ហើយ​សម្រាប់​អ្នក​ស្រលាញ់​ពណ៌​ក្រហម!

សម្រាប់​ព័ត៌មាន​បន្ថែម អាច​តាមដាន​ផេក​ហ្វេសប៊ុក Oppo

អត្ថបទ​ពាក់ព័ន្ធ៖ ទី​បំផុត Oppo F5 ទាំង ៣ សេរ៊ី បញ្ចេញ​លក់​លើ​ទីផ្សារ​កម្ពុជា​អស់​ហើយ

អត្ថបទ៖ វិទូ