ជួបជាមួយតារាស្រីកូរ៉េដ៏ស្រស់ស្អាត មានរហស្សនាមថា "នារីត្រគាកផ្លែប៉ោម"
- 2018-01-16 13:57:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបជាមួយតារាស្រីកូរ៉េដ៏ស្រស់ស្អាត មានរហស្សនាមថា "នារីត្រគាកផ្លែប៉ោម"
ចន្លោះមិនឃើញ
ផ្ដើមពីនារីម្នាក់ដែលមានសុខភាពរាងកាយទន់ខ្សោយ Shim Euddeum កំពុងល្បីនៅប្រទេសកូរ៉េក្រោយបានប្រែក្លាយរាងកាយនាងមានរាងសិចស៊ីគួរឲ្យស្រឡាញ់ និងមានរហស្សនាមថា "នារីត្រគាកផ្លែប៉ោម"។
តាម Koreaboo បានឲ្យដឹងថា កាលនៅពីក្មេង Euddeum ឧស្សាហ៍ចូលសម្រាកនៅមន្ទីរពេទ្យដើម្បីព្យាបាលអាការរោគរាងកាយចុះខ្សោយ។ ក្រោយមក នាងក៏ទទួលបានការណែនាំពីវេជ្ជបណ្ឌិត អោយស្វះស្វែងរកការហាត់ប្រាណដើម្បីពង្រឹងសុខភាពរាងកាយ ហើយទីបំផុត ពាក្យទូន្មានទាំងនោះ បានធ្វើឲ្យនាងទទួលបានលទ្ធផលដ៏អស្ចារ្យ ពោលគឺមិនត្រឹមធ្វើឲ្យប្រសើរលើសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាជាអ្វីដែលធ្វើឲ្យនាងមានភាពល្បីល្បាញថែមទៀត។
Shim Euddeum ថ្លែងថា "រាងកាយរបស់ខ្ញុំពេលនោះ គឺខ្សោយណាស់ ប៉ុន្តែខ្ញុំបានកើតមកជាមួយភាពជាអត្តពលិក។ ដូច្នេះហើយ ក៏សូមអរគុណដល់គ្រូអប់រំកាយថ្នាក់ទី១២របស់ខ្ញុំ។ វាជាដំបូន្មានដែលអាចឲ្យខ្ញុំរកឃើញនូវរស្មីជីវិតត្រចះត្រចង់មួយ"។
បច្ចុប្បន្នស្ត្រីដែលល្បីល្បាញដោយសាររាងកាយរូបនេះ គឺជាគ្រូបង្ហាត់ផ្នែកលើកកម្ពស់សុខភាពរាងកាយដោយការហាត់ប្រាណដ៏ល្បីមួយរូប។ ឆ្លងតាមបទពិសោធន៍ទាំងនេះ Euddeum ប្រាប់ទៀតថា នាងចង់ចងក្រងសៀវ១០ក្បាល ចែករំលែកពីការបង្កើតក្ដីសង្ឃឹមឲ្យខ្លួនឯង ចែកជូនមនុស្សលោកមុនពេលនាងបាត់មុខពីផែនដីនេះទៅ៕