បង្ហាញទេពកោសល្យខាងចម្រៀងតន្រ្តីឥឡូវនេះ ដើម្បីឈ្នះប្រាក់រង្វាន់ និងក្លាយជាតួកុន

  • 2018-01-19 08:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះ! ប្រិយមិត្តទាំងអស់គ្នា ពេលវេលាបង្ហាញ ទេពកោសល្យខាងចម្រៀង និងតន្រ្តីរបស់អ្នកនៅមានរហូតដល់ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨ ឯណោះ។ ដែលពិសេសនោះគឺថា បេក្ខជន​ បេក្ខនារី ដែល​ឈ្នះ​​ពី​ការ​ប្រកួត​ នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ ១០០០ ដុល្លារ​អាមេរិក​ ព្រមទាំងក្លាយ​ជា​តួ​ឯកសម្ដែង​ក្នុង​រឿង​ភាគ​ថ្មីទៀតផង។

ភាពយន្តដែលមាននៅលើ App Soyo

ឱកាសល្អបែបនេះ បើមិនសាកល្បងច្បាស់ជាគួរឱ្យសោកស្តាយបំផុត! យ៉ាងណាក៏ដោយឱ្យតែមានសេចក្តីក្លាហាន បញ្ចេញសមត្ថភាពពិតរបស់អ្នក ក្តីស្រមៃក្លាយជាតន្រ្តីករ សិល្បករ តារាចម្រៀងល្បី នៅគៀកបង្កើយ។

ឆាប់ឡើង ផ្ញើ វីដេអូស្នា​ដៃ​ចម្រៀង​ជា​ក្រុម​ ឬ​ទោល ដែល​មាន​រយៈ​ពេល​ពី​២ ទៅ៣នាទី​របស់ប្រិយមិត្ត មក​កាន់អ៊ីម៉ែល cometogtherfilms.kh@gmail.com។

Sam Rocker នឹងជាគណៈកម្មការជ្រើសរើសបេក្ខជនជយលេភី

សូមដោយគោរពតាមលក្ខ​ខណ្ឌ​​ចូលរួមដូចខាងក្រោម៖

  • បេក្ខភាព​ទាំង​​អស់​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​
  • មាន​អាយុ​ចាប់​ពី​២០ ដល់​៣០​ឆ្នាំ​
  • អាច​ចូល​រួម​ជា​លក្ខណៈ​ទោល​ និង​ក្រុម (ការ​ចូល​រួម​ជា​ក្រុម​មាន​សិទ្ធិ​អាទិភាព​) ​​- ពុំ​មាន​ជាប់​កុង​ត្រា​ជា​មួយ​ផលិត​កម្ម​នានា ​​- អាច​ច្រៀង​ជាមួយ​ហ្គីតា​ ឬច្រៀង​គោក​ក៏​បាន
  • បទចម្រៀង​ថ្មី​មិន​ចម្លង​ពី​គេ​​។ បទចម្រៀង ​Cover មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ទេ

ឆាប់ឡើងណា! ឱកាសល្អចឹងៗ មិនងាយរកបានទេ!

អត្ថបទទាក់ទងហ្នឹង Music Magic Love

-ក្តីស្រមៃនឹងក្លាយជាពិត បើបានដើរតួក្នុងរឿង Music Magic Love (វីដេអូ)

អត្ថបទ៖ Sunny