ខ្លាំង​ម្ល៉េះ! Chanyeol ឈ្នះ​ពាន​ដ៏​អស្ចារ្យ​១ ពី​ Instagram

  • 2018-01-17 01:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​សមាជិក​ដ៏​មាន​ប្រជាប្រិយភាព​ជាង​គេ​របស់​ក្រុម​ EXO គឺ​តារា​ចម្រៀង​បាន​ទទួល​កិត្តិយស​អស្ចារ្យ​មួយ​ ដោយ​ទទួល​បាន​ពាន​ពិសេស​ពី​ខាង​ Instagram។

ពាន​រង្វាន់​ដ៏​វិសេសវិសាល​នេះ​ គឺជា​ពាន​ "2017 Top 5 Account” ត្រូវ​បាន​ប្រគល់​ជូន​តារា​ចម្រៀង​ Chanyeool ដែល​ជា​ម្ចាស់​គណនី​ Instagram មាន​ឈ្មោះ​ថា​ @real_pcy។

ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ ក្រៅ​ពី​ Chanyeol ក៏​នៅ​មាន​តារា​កូរ៉េ​ផ្សេង​ទៀត​ដែរ ដែល​ជាប់​ឈ្មោះ​ជា​អ្នក​​ដែល​មាន​ចំនួន​អ្នក​តាមដាន​ច្រើន​ជាង​គេ។ តារា​ល្បីឈ្មោះ​ទាំង​នោះ​ រួម​មាន​ G-Dragon, Baekhyun, Sehun និង​ Taeyeon។

ជាក់ស្ដែង​ ព័ត៌មាន​នេះ​ពិត​ជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​អ្នក​គាំទ្រ​ទាំង​ឡាយ​ចំពោះ​ តារា​កូរ៉េ​នា​ពេល​បច្ចុប្បន្ន​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី