នាយក​ជាន់​ខ្ពស់​​​ក្រុមហ៊ុន​ផលិត​ Case ​ទម្លាយ​ថ្ងៃ​ខែ​ចេញ​លក់​ Galaxy S9/S9

  • 2018-01-17 02:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Evan Blass ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ដ៏​សុក្រឹត​មួយ​រូប​ បាន​បញ្ចេញ​ដំណឹង​ថ្មី​ពី​ Galaxy S9/S9+ ដែល​ខ្លួន​ទទួល​បាន​ពី​នាយក​ជាន់​ខ្ពស់​ក្រុមហ៊ុន​ផលិត​សម្បក​ទូរសព្ទ​ដ៏​ធំ​មួយ។

ដំណឹង​ថ្មី​នោះ​ទាក់​ទង​នឹង​កាល​វិភាគ​ ប្រកាស, ទទួល​ការ​កុម្ម៉ង់​ទិញ​ និង​បញ្ចេញ​លក់​ Galaxy S9/S9+។ តាម​ប្រភព​ឲ្យ​ដឹង​ថា​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ​ Samsung នឹង​ប្រកាស​ចេញ​ Galaxy S9/S9+ ចំ​នឹង​ថ្ងៃ​ចាប់​ផ្ដើម​កម្មវិធី​ MWC ឆ្នាំ​ ២០១៨។ បន្ទាប់​មក​ Samsung នឹង​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី​ ១ ខែ​មីនា​ រួច​បញ្ចេញ​លក់​នៅ​ថ្ងៃ​ទី​ ១៦ ខែ​មីនា។

រូបភាព Render Galaxy S9

​ដំណឹង​ផ្លូវ​ការ​ដទៃ​ទៀត​ដែល​គេ​ដឹង​ពី​ Galaxy S9/S9+ គឺ​​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 និង Exynos 9810, មាន​ស៊ុម​អេក្រង់​ស្ដើង​ជាង​មុន និង​ មាន​ទំហំ​ថ្ម​ដូច​ Galaxy S8/S8+៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី