Real គ្រោង​បោះ​លុយ​ជិត​១០០​លាន​ផោន ទិញ​ខ្សែ​ប្រយុទ្ធ Inter ​ម្នាក់

  • 2018-01-17 02:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស Real Madrid គ្រោង​ចំណាយ​៩៧,៨​លាន​ផោន​ទិញ​ផ្ដាច់​កុងត្រា​របស់​​ខ្សែ​ប្រយុទ្ធ Mauro Icardi  ដែល​កំពុង​លេង​ក្នុង​ក្លឹប Inter Milan ដើម្បី​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ប្រយុទ្ធ​ក្នុង​ក្រុម។

ពាក់​កណ្ដាល​រដូវ​កាល​មក​នេះ​ស្ដេច​ស​​ប្រកួត​មិន​សូវ​បាន​ល្អ​សោះ​ក្នុង​លីគ កំពុង​ឈរ​លេខ​៤​ក្នុង​តារាង​ពិន្ទុ La Liga ខណៈ​កាល​ពី​​សៅ​រ៍​កន្លង​​ទៅនេះ​ទើប​តែ​ចាញ់​ Villarreal ១-០ ក្នុង​ផ្ទះ​​ទៀត។ ពួក​គេ​ក៏​កំពុង​ដាច់​​១៩​ពិន្ទុ ក្រោម​​គូ​ប្រជែង Barcelona ​ផង​ដែរ។

ប្រធាន​ក្រុម​ Inter Milan​ វ័យ​២៤​ឆ្នាំ​រូប​នេះ​មាន​កា​រ​លើក​ទឹក​ចិត្ត​ច្រើន​​ដើម្បី​ឲ្យ​ចាក​ចេញ​ពី​កីឡដ្ឋាន San Siro បន្ទាប់​ពី​បង្ហាញ​សមត្ថភាព​យ៉ាង​លេច​ធ្លោ​ក្នុង​រដូវ​កាល​នេះ។​ រដូវ​កាល​នេះ Icardi សញ្ជាតិ​អាហ្សង់ទីន​រក​​បាន​១៨​គ្រាប់​ហើយ ក្នុង​ការ​ប្រកួត​២២​ដង ជួយ Inter ឈរ​លេខ​៣​ក្នុង​ Serie A នៅ​ក្រោម​ក្រុម​លេខ​មួយ Napoli ៩​ពិន្ទុ។

​​Mauro Icardi  មាន​កិច្ចសន្យា​​នៅ San Siro ដល់​ឆ្នាំ​២០២១ មាន​ន័យ​ថា Real ត្រូវ​ចំណាយ​​លុយ​​ធំ​បន្តិច​​ហើយ ដើម្បី​នាំ​គេ​មក​កាន់​ទឹក​ដី​អេស្ប៉ាញ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ