Apple ​នឹង​ចូល​ដណ្ដើម​ម៉ូយ​​ពី​ Samsung ដល់​កូរ៉េ​ខាង​ត្បូង​

  • 2018-01-17 02:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ថា​​ហាង​លក់​រាយ​ដំបូង​របស់​ខ្លួន​នឹង​បើក​ដំណើរ​ការ​នៅ​​លើ​ទឹក​ដី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ដែល​ជា​ទឹក​ដី​កំណើត​របស់​ក្រុមហ៊ុន​ Samsung​ នា​ថ្ងៃ​ទី​ ២៧ ខែ​មករា​ខាង​មុខ។

ហាង​លក់​រាយ​នេះ​មាន​ទីតាំង​នៅ​​តំបន់​ Garosu-gil​ ​​សង្កាត់​ Gangnam នៃ​ទីក្រុង​សេអ៊ូល ដែល​បើក​ដំណើរ​ការ​ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដូច​ហាង​លក់​រាយ​ដទៃ​ទៀត​ដែរ។ Apple បាន​បញ្ជាក់​ពី​ការ​បើក​ហាង​លក់​រាយ​ដំបូង​នៅ​កូរ៉េ​ខាង​ត្បូង​​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ ដោយ​គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​ ៣០ ខែ​ធ្នូ​ ប៉ុន្តែ​ដោយ​សារ​ការ​សាង​សង់​មិន​រួច​រាល់​តាម​ការ​គ្រោង​ទុក​ ទើប​ត្រូវ​ពន្យារ​ពេល។

ហាង​លក់​រាយ​​ចំនួន​ពីរ​ដំបូង​​គេ​របស់​ Apple បាន​បើក​​ដំណើរ​ការ​នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០០១ ​នៅ​រដ្ឋ​ Virginia និង​ រដ្ឋ​ California សហរដ្ឋអាមេរិក។ មក​ទល់​ពេល​នេះ​ Apple បាន​បើក​ហាង​លក់​រាយ​​ចំនួន​ ២៧១ កន្លែង​នៅ​សហរដ្ឋអាមេរិក​ និង​ចំនួន​ ២២៨ កន្លែង​នៅ​ក្រៅ​ទឹក​ដី​សហរដ្ឋអាមេរិក៕​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង