លេច​ធ្លាយ Aubameyang យល់​ព្រម​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​រួចរាល់​ជាមួយ Arsenal

  • 2018-01-17 03:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សារព័ត៌មាន​អង់គ្លេស Mirror បាន​សរសេរ​ចំណង​ជើង​ធំ​ៗ​ថា Pierre-Emerick Aubameyang បាន​ព្រម​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​រួចរាល់​ជាមួយ Arsenal ដើម្បី​ចាកចេញ​ពី​ក្លឹប Borussia Dortmund។ ​​​

ក្រុម​កាំភ្លើង​ធំ​ចង់​ចុះ​កុងត្រា​​យក​កីឡាករ​សញ្ជាតិ​ហ្គាបង់​ ដើម្បី​យក​មក​ជំនួស  Alexis Sanchez  ដែល​គ្រោង​ចាកចេញ​ពី Emirates ក្នុង​ពេល​ឆាប់​ៗ​នេះ ជា​ពិសេស​ Manchester United កំពុង​ចង់​បាន។

យោង​តាម Mirror​ឲ្យ​ដឹង​ថា លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​​រវាង Aubameyang និង Arsenal បាន​យល់​ព្រម​គ្នា​អស់​ហើយ ខណៈ​កីឡាករ​ផ្ទាល់​ក៏​ចង់​ចាកចេញ​ដូច​គ្នា បន្ទាប់​ពី​រូប​គេ​ត្រូវ ​​Dortmund ដាក់​បម្រាម​មិន​ឲ្យ​លេង​​កាល​ពី​ចុង​សប្ដាហ៍​ពេល​លេង​ទល់​នឹង  Wolfsburg ក្រោម​ហេតុ​ផល​ល្មើស​វិន័យ។

ក្នុង​រដូវ​កាល​នេះ Aubameyang លេង​បាន​១៥​ប្រកួត​ក្នុង​លីគ និង​រក​បាន​១៣​គ្រាប់។ សម្រាប់​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​កំពូល​លឿន​ពេល​នេះ ​​Dortmund បាន​កំណត់​៧០​លាន​អឺរ៉ូ៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ