ផលិតកម្ម SM និង​ YouTube រួម​គ្នា​រៀប​ចំព្រឹត្តិការណ៍​ពិសេសសម្រាប់ Michael Jackson

  • 2018-01-17 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮ​ដំណឹង​ថា​ ផលិតកម្ម​យក្ស​របស់​កូរ៉េ​ SM បង្ហើប​ពី​គម្រោង​ថ្មី​ជាមួយ​ YouTube ភា្លម​ អ្នក​គាំទ្រ​ទាំង​អស់​ជុំ​វិញ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ឥត​ឧបមា​ ហើយ​ម្នាក់ៗ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសារ​ថា​តើ​មាន​ព្រឹត្តិការណ៍។

កាល​ពី​ថ្ងៃ​ទី​​ ១៦ ខែ​មករា​ ផលិតកម្ម​ SM បាន​ប្រកាស​ថា​ ខ្លួន​នឹង​រៀប​ចំ​ការ​ប្រគំតន្ត្រី​ពិសេស​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​ ដើម្បី​រម្លឹក​ខួប​ ៣០​ឆ្នាំ​នៃ​បទ​ចម្រៀង​ "Man in the Mirror” របស់​ស្ដេច​ចម្រៀង​ប៉ុប Michael Jackson។

ផលិតកម្ម​នេះ​ដដែល​ បាន​ជម្រាប​ជូន​ព័ត៌មាន​ខ្លះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការដោយបញ្ជាក់​ថា​ ការ​ប្រគំតន្ត្រី​ពិសេស​នោះ​ នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ទី​ ២០ ខែ​មករា​ ឆ្នាំ​ ២០១៨ (នៅ​ប្រទេស​កូរ៉េ)។ ថ្ងៃ​នោះ​ដែរ​ នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​និពន្ធ​បទ​ចម្រៀង​ Siedah Garrett,​ផលិតករ​ Quincy Jones, Myron McKinley និង​តន្ត្រីករ​ល្បី​ឈ្មោះ​ដែល​ចួលរួម​ផលិត​បទ​ "Man In The Mirror" ទាំង​អស់​ផងដែរ។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ អ្នក​គាំទ្រ​នៅ​ប្រទេស​ជុំវិញ​ពិភពលោក​ក៏​អាច​ទស្សនា​ការ​ប្រគំតន្ត្រី​នេះ​បាន​ដែរ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​គណនី​ YouTube ផ្លូវការ​របស់ផលិតកម្ម​ SM។

"Man in the Mirror” គឺ​ជា​បទ​ចម្រៀង​ចេញ​ដំបូង​កាល​ពី​ឆ្នាំ​ ១៩៨៨ ដោយ​មាន​ការ​គាំទ្រ​ច្រើន​គួរ​សម​នា​ឆ្នាំ​នោះ។ រហូត​ដល់​ឆ្នាំ​ ២០០៩​ បទ​នេះ​ក៏​បាន​ផ្ទុះ​ជា​ថ្មី​ ដោយសារ​មរណភាព​របស់​ម្ចាស់​បទ​គឺ​ Michael Jackson៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី