កវីថ្ងួចថ្ងូររឿងអាជីព​តែង​និពន្ធ​មិន​អាច​ចិញ្ចឹម​ក្រពះ​រស់

  • 2018-01-19 04:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

​​អ្នក​និពន្ធ​គឺ​ជា​អ្នកបបោស​អង្អែល​អារម្មណ៍​មនុស្ស​ទូទៅ​តាម​រយៈ​ស្នាដៃ​របស់​ពួក​គេ មាន​ប្រលោម​លោក ​បទ​ចម្រៀង​ ភាពយន្ត​ ជាដើម​។ ប៉ុន្តែ​បច្ចុប្បន្ន​​អាជីព​តែង​​និពន្ធ​មិនទាន់​អាច​ឈរ​លើ​គោល​ការណ៍​មួយ​ដែល​ធ្វើ​​ឲ្យ​អ្នក​សរសេរ​​រស់​នៅ​ក្នុង​ជីវភាព​ធូរធារ​បានទេ ព្រោះ​ចំណូល​នៃ​ការ​តែង​និពន្ធ​នៅ​មាន​តម្លៃ​ទាប​នៅឡើយ។

អ្នក​និពន្ធ​ជើង​ចាស់​មួយ​រូប​ លោក ​ទឹម​ ម៉ានី​ ដែល​បាន​តស៊ូ​ក្នុង​អាជីព​ជា​ស្មេរ​​ច្រើន​ឆ្នាំ ​និង​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន ដើម្បី​បន្ត​កាន់​ស្លាប​ប៉ាកកា​ ​ឲ្យដឹងថា​ អ្នក​ដែល​ចង់​យក​អាជីពជា​អ្នក​សរសេរ​ធ្វើជា​អ្នក​មាន​បាន ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​ ប៉ុន្តែ​បើ​ធ្វើ​ព្រោះ​ក្តី​ស្រឡាញ់​ដើម្បី​បន្ត​ការ​ងារ​មួយ​នេះ​គឺ​អាច​ធ្វើ​បាន​។

សម្រាប់​លោក​ជា​អ្នក​និពន្ធ​មាន​ភាព​ល្បីល្បាញ​តាំង​ពី​​ឆ្នាំ ១៩៨២ មក​ បាន​បញ្ជាក់​ពី​តម្លៃ នៃ​ការ​សរសេរ​​រឿងភាគទូរទស្សន៍ថា​ ក្នុង​​មួយ​រឿងដែល​មាន​៤០ភាគ​ ក្នុង​មួយ​ភាគ​លោក​ទទួល​បាន​ចំណូល​ ២០០ដុល្លា​រ ប៉ុន្តែ​រឿង​មិន​មានផលិតករ​ហ៊ាន​ជាវ​ច្រើន​ទេ​ព្រោះ គេ​គិត​ថា​មាន​តម្លៃ​ថ្លៃ។ លោក​ទឹម​ ម៉ានី​​​​​ថា «លោក​គ្រូ​គ្រាន់​តែ​ចង់​និយាយ​ប្រាប់​កូន​ថា​ ការ​សរសេរ​គ្រាន់​តែ​ជា​ការ​ចូល​រួម​ចំណែក​ថែរក្សា​វប្បធម៌​ អក្សរសាស្រ្ត​ខ្មែរ​ ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ការ​សរសេរ​ បែប​បទ​ ឃ្លោង​ឃ្លា​ ខ្មែរ។ អ្នក​និពន្ធ​មិន​អាច​ក្លាយ​ជា​​អ្នកមាន​អ្នក​បាន​ទេ​ គឺ​បាន​ត្រឹម​តែ​រស់​កំដរ​ក្ដី​ស្រលាញ់ ដូច​ខ្ញុំ​អញ្ចឹង​បើ​គ្មាន​ការងារ​ជា​មន្រ្តី​ក្នុង​ក្រសួង​ទេ​ ក៏​មិន​អាច​រស់​នឹងអាជីព​ជាអ្នក​និពន្ធ​នេះ​ដែរ។»

អ្នកនិពន្ធ​មួយ​រួប​ទៀត​ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា រឿង​មួយ​ចំនួន​ដែល​នាង​ស៊ីឈ្នួល​និពន្ធ​តាម​ភាគ​ គឺ​មួយ​ភាគ​នាង​ទទួល​បាន​ចំណូល​​ត្រឹម​ជាង​៥០ដុល្លារប៉ុណ្ណោះ​។ យុវតីស្រលាញ់​ការ​សរសេរ​រូប​នេះ​ បន្ត​ថា​​តម្លៃ​នេះ​នាង​ត្រូវ​ចូល​រួម​ទាំង​កាត់​ឆ្អឹង​រឿង និង​បង្កើត​សាច់​រឿង​ផង​។

នាង​បន្ត​ថា​ មិន​អាច​សង្ឃឹមលើ​អាជីព​នេះ​ដើម្បី​​ទ្រទ្រង់​គ្រួសារ​របស់​នាង​បាន​ឡើយ​ ដូចនេះ​នាង​ត្រូវធ្វើ​ការងារ​ផ្សេងទៀតដើម្បី​ជីវភាព។ កវី​ស្រី​បន្ត​ថា« ខ្ញុំ​ស្រឡាញ់​ការ​សរសេរ​ ហើយ​ខ្ញុំ​បាន​ព្យាយាម​ជាមួយ​អាជីព​នេះ​ជាច្រើន​ឆ្នាំ​ហើយ ​តែ​មិន​ អាច​ហូប​គ្រាន់»។

ជុំវិញ​បញ្ហា​​អ្នក​និពន្ធ​នេះ​​ប្រធាន​​សមាគម​អ្នក​និពន្ធ​ខ្មែរ​អាណត្តិ​ទី​១០ ឯកឧត្ដម​ ព្រឿង​ ប្រណីត​ បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្នមាន​អ្នក​និពន្ធ​ជើង​ចាស់​មួយ​ចំនួន​លោក​កំពុង​រក្សា​ជីវភាព ធ្វើយ៉ាងឲ្យរស់​ ក្នុង​ជីវភាព​មួយ​សមរម្យ​។

​ទោះ​ជា​យ៉ាង​ណា ឯក​ឧត្ដម​ទទួល​ស្គាល់​ថា​អ្នក​និពន្ធ​ខ្មែរ​មួយ​ចំនួន​ក្នុង​បច្ចុប្បន្ន​បើ​ចង់​យក​អាជីព​នេះ​ធ្វើ​ជា​របរ​ចិញ្ចឹមជីវិត​វា​មិនទាន់ទៅ​រួច​ទេ​ ប៉ុន្តែ​ឯក​ឧត្ដម​លើក​ទឹក​ចិត្ត​ថា​ អ្នកនិពន្ធ​គួរ​តែ​ពង្រឹង​សមត្ថ​ភាព​​ខ្លួន​ឲ្យ​ខ្លាំង​ ដើម្បី​គុណ​ភាព​ផលិត​ផល​ខ្លួន​សិន។

ឯកឧត្ដម​ ព្រឿង​ ប្រណីត​ ប្រធានសមាគមអ្នកនិពន្ធខ្មែរ (រូបស្តាំដៃ) រូបភាព៖​ RChanbopha ថតរូប

ឯក​ឧត្ដម​បន្ត « និយាយ​ទៅ​សម្រាប់​គំនិត​ខ្ញុំ​ការ​សរសេរ​ គឺជា​ការ​កំដរ​អារម្មណ៍​ ឲ្យ​យក​អាជីព​នេះ​ចិញ្ចឹម​ជីវិត​វា​ទៅ​មិន​រួច​ទេ។ ប៉ុន្តែ​អ្នក​និពន្ធ​ត្រូវ​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​គេ​មិន​ឲ្យ​តម្លៃ​ស្នាដៃ​យើង​ខ្ពស់​ គឺ​យើង​ត្រូវ​មើល​ទៅ​លើ​ទឹក​ដៃ​យើង​សិន។​ ប៉ុន្តែ​ឥឡូវ​វា​រាង​ប្រសើរ​ជាង​មុន​អ្នក​​និពន្ធ​ពេល​ដែល​បោះពុម្ព​ផ្សាយ​ស្នាដៃ​ទៅ​មាន​អ្នកគាំទ្រ​ច្រើន​ជាង​មុន»។

តាម​ការ​សង្កេត​មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​និពន្ធ​ហាក់​មាន​ទីផ្សារ​ជាមុន​ដោយមាន​ការ​បោះពុម្ព​ផ្សាយ​ស្នាដៃ​ជា​ច្រើន​ ឯស្នាដៃប្រលោមលោកក៏បានប្រែក្លាយជាភាពយន្តផងដែរ ជាពិសេស​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​ខ្មែរ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​ធ្វើ​ឲ្យ​ចាប់​ផ្ដើម​បន្ត​អាជីព​ដោយ​មាន​ក្ដី​សង្ឃឹម​ជាង​មុន ទោះ​ជា​យ៉ាង​ណាក៏​មិន​មាន​ចំនួន​ច្រើន​ដែរ៕​​​​

អត្ថបទៈ ស្រីអូន