James ដាក់​កប់ៗ​មាត់​ទៅ Zidane ទាក់ទង​នឹង​រឿង​ចេញ​ពី Real Madrid

  • 2018-01-17 11:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ចំៗ​ថា អ្នក​ចាត់​ការ​ក្លឹប Real Madrid លោក Zinedine Zidane មាន​កីឡាករ​សំណព្វ​ចិត្ត​ផ្ទាល់ខ្លួន។

James បាន​និយាយ​ថា៖ "ខ្ញុំ​យល់​យ៉ាង​ច្បាស់​ថា​ គ្រប់​អ្នក​ចាត់​ការ​ទាំង​អស់ សុទ្ធ​តែ​មាន​កីឡាករ​សំណព្វ​ចិត្ត​រៀង​ៗ​ខ្លួន"។

កីឡាករ​កូឡុំប៊ី​រូប​នេះ​បន្ត៖ "ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មិន​ច្បាស់​ទេ​ថា ខ្ញុំ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ Zidane ប៉ុន្តែ​គ្រប់​អ្នក​ចាត់​ការ​សុទ្ធ​តែ​មាន​កីឡាករ​សំណព្វ​ចិត្ត​រៀងៗ​ខ្លួន​ ហើយ Zidane ក៏​អ៊ីចឹង​ដែរ។ ខ្ញុំ​មិន​អាច​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​គាត់​មាន​ភាព​យុត្តិធម៌​ ឬ​អត់​ចំពោះ​ខ្ញុំ​ទេ ប៉ុន្តែ​មិន​អី​ទេ គិត​ទៀត​ក៏​មិន​បាន​អី​មក​វិញ​ដែរ"។

James បន្ថែម​ទៀត​ថា៖ "ខ្ញុំ​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង​ពេល​ចាក​ចេញ​ពី Real Madrid ព្រោះ​ក្លឹប​នេះ​គឺ​ជា​ក្លឹបក្នុងក្ដីសុបិន​របស់​ខ្ញុំ តែ​ក្នុង​បាល់ទាត់​គឺ​បែប​នេះ​ឯង ថ្ងៃ​នេះ​នៅ​ក្លឹប​មួយ ថ្ងៃ​ក្រោយ​អាច​នៅ​ក្លឹប​មួយ​ទៀត"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រដូវ​កាល​មុន James Rodriguez មិន​មែន​ជា​ជម្រើស​ដំបូង​របស់​លោក Zidane ឡើយ ដោយ​អ្នក​ចាត់​ការ​រូប​នេះ លេង​ទម្រង់​ខ្សែ​បម្រើ​បី​នាក់ ហើយកីឡាករ​ជម្រើស​ដំបូង​របស់​លោក​ក្នុង​តំបន់​នេះ គឺ Casemiro, Luka Modric, និង Toni Kroos។ ការណ៍​នេះ​ធ្វើ​ឲ្យ James អង្គុយ​លើ​កៅអី​បម្រុង​ជា​ច្រើន​ប្រកួត ដែល​អាច​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​កីឡាករ​កូឡុំប៊ី​សម្រេច​ចិត្ត​ចេញ​ពី​ក្លឹប​ទៅ​ចូល​រួម​ជាមួយ Bayern Munich កាល​ពី​អំឡុង​រដូវ​កាល​ដោះ​ដូរ​ខែ​ក្ដៅ​កន្លង​ទៅ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម