នៅ​ថ្ងៃ​នេះ Mkhitaryan ឡាំប៉ាខ្លាំង​ជាមួយ Arsenal រឿង​ផ្ទេរ Sanchez ទៅ Man Utd

  • 2018-01-17 12:46:56
  • ចំនួនមតិ

ចន្លោះមិនឃើញ

បើ​​តាម​សារព័ត៌មាន Daily Record ហើយ​យក​មក​ចុះ​ផ្សាយ​ដោយ Metro ក្នុង​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា បើ Arsenal ចង់​បាន Henrikh Mkhitaryan ក្លឹប​ត្រូវ​តែ​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​កីឡាករ​រូប​នេះ​ឲ្យ​ខ្ពស់​ជាង​គេ​ក្នុង​ក្លឹប។ ការទារដ៏សម្បើមនេះ ត្រូវគេរាយការណ៍ថាកំពុងធ្វើឲ្យការផ្ទេរ Sanchez ទៅ Manchester United ស្ថិត​ក្នុងភាពស្រពិចស្រពិល។

លោក Mino Raiola

យោង​តាម​ប្រភព​ដដែល បាន​អះអាង​ថា ភ្នាក់​ងារ​របស់ Mkhitaryan លោក Mino Raiola កំពុង​តែ​ធ្វើ​ការ​ឡាំប៉ា​ Arsenal យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ក្លឹប​មួយ​នេះ​ព្រម​ឲ្យ​ប្រាក់​ឈ្នួល​កីឡាករ​រូប​នេះ​ដូច​ដែល​ក្លឹប​ចង់​ឲ្យ​ទៅ Alexis Sanchez ក្នុង​ពេល​ចរចា​កុងត្រា​ថ្មី។ ទំហំ​ប្រាក់​ឈ្នួល​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា គឺ​រហូត​ដល់​ទៅ ៣០​ម៊ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ដែល​តួ​លេខ​នេះ​ជា​តួលេខ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​នៅ​ក្លឹប​កាំភ្លើង​ធំ។

ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​បច្ចុប្បន្ន​របស់​ Mkhitaryan នៅ Manchester United គឺ ១៤​ម៊ឺន​ផោន។

ពាក្យ​ចចាមអារ៉ាម​ល្ហិចល្ហៀងនេះ ជា​បច្ច័យ​មិន​ល្អ​ប៉ុន្មាន​ទេ ដល់​ Manchester United ដែល​ត្រូវ​សារព័ត៌មាន​ជា​ច្រើន​អះអាង​ថា​ បាន​កំពុង​សស្រាក់សស្រាំ​ក្នុង​ការ​នាំ​យក Alexis Sanchez ឲ្យ​មក​លេង​នៅ Old Trafford។ កាល​ពី​ម្សិល​មិញ​ភ្នាក់ងារ Raiola ទើប​តែ​ប្រកាស​ក្ដែងៗ​ថា ការ​ផ្ទេរ​របស់ Sanchez ទៅ​ក្លឹប​បិសាច​ក្រហម​នឹង​រលាយ​ភ្លាម បើ​សិន​ជា Mkhitaryan មិន​ព្រម​ចូល​រួម​ជាមួយ Arsenal។

ជាមួយ​នឹង​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ការ​ទារ​ប្រាក់​ឈ្នួល​ដ៏​សម្បើម​នេះ​របស់ Mkhitaryan ធ្វើ​ឲ្យ​ការ​ផ្ទេរ Sanchez ទៅ Manchester United កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់៕


ប្រភព៖ Metro ប្រែ​សម្រួល៖ ហ៊ីម រស្មី