ទីបំផុត Lingard ចេញ​មុខ រឿង​គេ​ប្រដូច​ទៅ​នឹង Messi

  • 2018-01-17 13:21:38
  • ចំនួនមតិ 1 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ Jesse Lingard បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​ទាក់​ទង​នឹង​រឿង​គេ​ប្រដូច​ខ្លួន​ទៅ​នឹង​កំពូល​កីឡាករ​បាល់ទាត់ Lionel Messi។

Lingard បាន​ថ្លែង​ប្រាប់​គេហទំព័រ Premier League ថា៖​ Messi ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា ជា​កីឡាករ​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ល្អ​បំផុត​លើ​ពិភពលោក។ ដូច្នេះ​ពេល​ដែល​មាន​ការ​ប្រដូច​អ៊ីចឹង វា​ជា​រឿង​ល្អ​ម្យ៉ាង​ដែរ ប៉ុន្តែ​ខ្ញុំ​គឺ​ជា​ខ្ញុំ ឲ្យ​តែ​ជួយ​ក្រុម​បាន គឺ​ល្អ​ហើយ​សម្រាប់​ខ្ញុំ។

សូម​បញ្ជាក់​ផង​ដែរ​ថា Lingard បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ ឲ្យ Manchester United ក្នុង​រដូវ​កាល​នេះ ដោយ​គិត​មក​ទល់​ពេល​នេះ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ខាង​លើ​រក​បាន ៧​គ្រាប់ និង​បញ្ជូន​គ្រាប់​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ៤​លើក​ហើយ​ក្នុង Premier League។ ដោយ​បាន​បញ្ចេញ​សមត្ថភាព​អូស​បាល់​ស៊ុត​ចូល​បាន​ច្រើន​គ្រាប់​ ទើប​ធ្វើ​ឲ្យ​សារព័ត៌មាន​ និងអ្នកគាំទ្រជា​ច្រើន​បាន​ប្រដូច​កីឡាករ​រូប​នេះ​នឹង​ម្ចាស់​ Ballon D'or ៥​សម័យ Lionel Messi៕


ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី