ផលិតកម្មយក្ស SM, YG និង JYP ប្រកាសវត្តមានតារាៗមានមុខឆ្នាំនេះ
- 2018-01-18 01:55:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្មយក្ស SM, YG និង JYP ប្រកាសវត្តមានតារាៗមានមុខឆ្នាំនេះ
ចន្លោះមិនឃើញ
កាលពីឆ្នាំកន្លងទៅវិស័យ K-Pop បានលើកយកទស្សនីយភាពថ្មីៗជាច្រើនដល់មហាជនទូទាំងពិភពលោក ហើយឈានចូលដល់ឆ្នាំ ២០១៨នេះ អ្នកស្នេហាវិស័យនេះទាំងអស់ក៏នឹងមិនខកចិត្តទៀតដែរ។
ផលិតកម្ម ធំ ៣របស់កូរ៉េគឺ SM, JYP និង YG បានបង្ហើបពីគម្រោងថ្មីរបស់ពួកគេសម្រាប់ឆ្នាំ ២០១៨នេហ។ ផ្អែកតាមវិបសាយ OSEN បានឲ្យដឹងផលិតកម្មទាំង ៣នេះបញ្ជាក់ថា ឆ្នាំថ្មីនេះ ប្រជុំសុទ្ធតែគម្រោងពិសេសៗរបស់តារាៗរបស់ពួកគេ។
តារាទាំងអស់ដែលនៅក្រោម ផលិតកម្មនេះ សុទ្ធតែមានការងាររវល់ជាប់ទាំងអស់ក្នុងឆ្នាំ ២០១៨។ ក្នុងនោះ BoA នឹងវិលមកមុនគេ ក្នុងខែមករា។ បន្ទាប់មកទៀតគឺក្រុមចម្រៀង TVXQ និង NCT គ្រោងចេញមុខនៅដើមឆ្នាំដែរ។ ចំណែកក្រុមចម្រៀង SHINee ក៏នឹងជាប់ការងារពេញ១ឆ្នាំនេះដែរ។ លើសពីនេះ ពួកគេក៏មានចំណងដៃពិសេស តាមរយៈការប្រគំតន្ត្រីរបស់ក្រុមក្នុងប្រទេសជប៉ុននៅខែកុម្ភៈខាងមុខនេះដែរ។ ងាកទៅក្រុមចម្រៀងរៀមច្បង Super Junior វិញនឹងបង្ហាញមុខក្នុងកម្មវិធីកម្សាន្តជាច្រើនរបស់ទូរទស្សន៍ ខណៈ Girls' Generation អាចនឹងផ្ដោតសំខាន់លើការងារសម្ដែងទោល ច្រើនជាងជាក្រុម។
តាមគម្រោង Wooyoung សមាជិកក្រុម 2PM និង Suzy នឹងក្លាយជាតារា JYP ដំបូងគេដែលបង្ហាញមុខមុនគេប្រចាំឆ្នាំ។ ចំណែកក្រុម GOT7 និង TWICE គ្រោងនឹងវិលមកវិញជាមួយបទចម្រៀងថ្មី យ៉ាងហោចណាស់ក៏ ២ដងក្នុងប្រទេសកូរ៉េដែរ ស្របពេលក្រុមបុរសវ័យក្មេង DAY6 បន្តចេញស្នាដៃជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រខ្លួន។ ចុងក្រោយគឺក្រុមចម្រៀងក្មេងជាងគេ Stray Kids នឹងបង្ហាញមុខជាមួយសមត្ថភាពពិសេសជាជំហានដំបូងរបស់ខ្លួនក្នុងឆ្នាំថ្មី។
សម្រាប់ផលិតកម្ម YG នេះវិញ ក៏ត្រៀមគម្រោងច្រើនគួរសមដែរនាឆ្នាំថ្មី។ ដំបូងគេគឺក្រុម iKON នឹងវិលមកម្ដងទៀតបើកក្បាលឆ្នាំ ២០១៨ នៅថ្ងៃទី ២៥ ខែមករា។ ចូលដល់ខែកុម្ភៈ គឺដល់វេនក្រុម WINNER ម្ដង។ ក្នុងឆ្នាំ ដដែលក្រុមផ្សេងទៀតដូចជា BLACKPINK, តារាចម្រៀង Lee Hi, Lee Soohyun ក៏វិលមកជួបអ្នកគាំទ្រទាំងអស់របស់ខ្លួនវិញដែរ៕