កូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាធ្វើរឿងមួយចំនួន គួរឲ្យភ្ញាក់ផ្អើល

  • 2018-01-18 02:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀង​ដើរ​ក្បួន​រួម​គ្នា​ក្រោម​ទង់ជាតិ "កូរ៉េ​សាមគ្គី" តែមួយ នៅ​ឯ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​នា​ខែ​ក្រោយ នៅ​ប្រទេស​កូរ៉េខាងត្បូង។ ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​ក៏​បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​ដាក់​ក្រុម​កីឡា​វាយ​កូន​បាល់​លើ​ទឹក​កក​ផ្នែក​ស្ត្រី នៅ​ក្នុង​ការ​ចរចា​ដ៏​កម្រ នៅ​ឯ​ភូមិ Panmunjom ទៀត​ផង។

វា​គឺ​ជា​កិច្ចចរចា​ជាន់ខ្ពស់​ដំបូង​បង្អស់ រវាង​ប្រទេស​ទាំង២ ក្នុង​រយៈពេល​ជាង​ ២ឆ្នាំ​មក​នេះ។ មិនតែប៉ុណ្ណោះ វា​ជា​ការ​រំលាយ​នូវ​ទំនាក់ទំនង​អាក្រក់ ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ​ថ្មី នៅ​ពេល​ដែល​កូរ៉េខាងជើង​បាន​ស្នើសុំ​បញ្ជូន​ក្រុម​របស់​ខ្លួន​ទៅ​ប្រកួត។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ​ថ្ងៃ​ទី ៩ និង ២៥ ខែ​កុម្ភៈ នៅ​ទីក្រុង Pyeongchang ប្រទេស​កូរ៉េខាងត្បូង។

ប្រសិន​បើ​ផែនការ​នេះ​ត្រូវ​បាន​សម្រេច គណៈប្រតិភូ​កូរ៉េខាងជើង​រាប់​រយ​នាក់ រួម​ទាំង​អ្នក​រាំ​គាំទ្រ​ចំនួន ២៣០ នាក់ , តន្ត្រីករ ១៤០ នាក់ និង​កីឡាករ​តៃក្វាន់ដូ ចំនួន ៣០ នាក់ នឹង​អាច​ឆ្លងកាត់​តាម​ព្រំដែន ចូល​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នា​រដូវ​រងា។វា​នឹង​ក្លាយ​ជា​ការ​បើក​ផ្លូវ​ឆ្លង​កាត់​ជា​លើក​ដំបូង នៅ​ក្នុង​រយៈពេល​ជិត​ ២ឆ្នាំ​មក​នេះ។

លើស​ពី​នេះ​ទៅ​ទៀត កូរ៉េខាងជើង ក៏​បាន​យល់ព្រម​បញ្ជូន​គណៈប្រតិភូ​ដែល​មាន​សមាជិក​ចំនួន ១៥០ នាក់ ទៅ​កាន់​ប៉ារ៉ាឡាំពិក (Paralympics) នៅ​ខែ​មីនា​ផង​ដែរ។ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នៅ​ទីក្រុង Lausanne ប្រទេស​ស្វីស នៅ​ថ្ងៃ​សៅរ៍ ដោយសារតែ​កូរ៉េខាងជើង បាន​ខកខាន​ការ​ចុះ​បញ្ជី​កាលបរិច្ឆេទ ឬ​បរាជ័យ​នៅ​វគ្គ​ចម្រុះ។

យ៉ាងណាមិញ កូរ៉េខាងត្បូង ក៏​នឹង​ត្រូវ​ស្វែង​រក​មធ្យោបាយ​ធ្វើ​ជា​ម្ចាស់ផ្ទះ ដើម្បី​រៀបចំ​គណៈប្រតិភូ​កូរ៉េខាងជើង ដោយ​មិន​បំពាន​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​ហាមឃាត់​ការ​ផ្ទេរ​សាច់​ប្រាក់​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង និង​ចុះ​បញ្ជី​ខ្មៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េខាងជើង៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង