ស្រឡាញ់​មិន​ព្រម​ថា​ស្រឡាញ់ ដល់​ពេល​គេ​ទៅ​បាត់ ទើប​ស្ដាយ​ក្រោយ

  • 2018-01-23 02:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ស្រឡាញ់​តែ​មិន​សារភាព កើត​ឡើង​ច្រើន​គ្នា​ណាស់​ពិសេស​ចំពោះ​អ្នក​ដែល​ទើប​មាន​ស្នេហា​ដំបូងៗ។ មិន​ខុស​អី​ពី​អ្នក​ផ្សេង វីតា​​តួ​ស្រី​ក្នុង​រឿង «រលក​ក្រោម​ទឹក» របស់​ប្រលោមលោកSabay​ក៏​បែប​នេះ​ដែរ។

ការ​ពិត​វីតា​បាន​លួច​ស្រឡាញ់​សីហា​ដែល​ជា​កូន​ប្រុស​ប្រធាន​ក្រុម​ហ៊ុន​របស់​នាង។ គេ​មិន​មែន​ត្រឹម​តែ​សង្ហា មាន​ចំណេះ​ដឹង តែ​ជា​រឿយៗ​គេ​តែង​រំខាន​អារម្មណ៍​របស់​នាង គឺ​រំខាន​ទាល់​តែ​គេ​លួច​បាន​បេះដូង​នាង។ តែ​​មនុស្ស​ចូល​ចិត្ត​លេង​បិទពួន​ជាមួយ​ស្នេហា... វីតា​មិន​ទាន់​ទាំង​បាន​សារភាព​ផង សីហា​ក៏​ទៅ​ស្រុក​គេ​ដល់​៦​ខែ ហើយ​ត្រឡប់​មក​វិញ មាន​ស្រី​ស្អាត​កូន​កាត់​ម្នាក់​នៅ​ក្បែរ​ខ្លួន​ទៀត។

តើ​អ្នក​និពន្ធ​ម៉ាក លីនីន ពិត​ជា​ចង់​ប្រដៅ​​មនុស្ស​មាត់​រឹង ដោយ​ឱ្យ​គេ​ទាំង​ពីរ​បែក​គ្នា​មែន​ឬ? បើ​ចង់​ដឹង​ចម្លើយ កុំ​ភ្លេច​ចាំ​អាន​រឿង «រលក​ក្រោម​ទឹក» ទាំង​អស់​គ្នា ដែល​នឹង​ចេញ​ផ្សាយ​នៅ​លើ​ប្រលោមលោក​Sabay នៅ​ថ្ងៃ​ទី ២៥ ខែ មករា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ហើយ!

អត្ថបទ៖ ខ្មៅ

អត្ថបទថ្មី