មក​ទៀត​ហើយ! ​កុមារី​ថៃ​១ក្រុម​នេះ​ធ្វើ MV​ របស់​ក្រុម BLACKPINK ពិតជាអស់​សំណើច​

  • 2018-01-18 07:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កុមារី​ថៃ​មួយ​ក្រុម​មាន​ឈ្មោះ​ថា "Deksorkrao” ដែល​យើង​ធ្លាប់​ស្គាល់​ពួក​គេ​ម្ដង​រួច​ទៅ​ហើយ​ បន្ទាប់​ពី​ក្រុម​នេះ​ធ្វើ​ត្រាប់​តាម​វីដេអូ​ចម្រៀង​ "Whistle” របស់​ក្រុម​ចម្រៀង​កូរ៉េ BLACKPINK។

ពេល​នេះ​ពួក​គេ​ត្រលប់​មក​វិញ​ហើយ ជាមួយ​នឹង​ការ​ធ្វើ​ត្រាប់​តាម​វីដេអូ​ចម្រៀង​ថ្មី​របស់​ក្រុម​ចម្រៀង​កូរ៉េ​នេះ​ដូច​គ្នា "As If It's Your Last”។

វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ YouTube ព្រមទាំង​ Facebook ដោយ​មាន​ការ​ប្រៀប​ធៀប​វីដេអូ​ពួក​គេ​និង​ វីដេអូ​របស់​ក្រុម​ចម្រៀង​ BLACKPINK មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច។

គិត​មក​ដល់​ពេល​នេះ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ YouTube មាន​អ្នក​ចូល​ទស្សនា​ដល់​ជាង​ ៤០​ម៉ឺន​ដង​ ប៉ុន្តែ​វីដេអូ​នៅ​លើ​ Facebook វិញ​មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ជាង ១,៧​លាន​ដង​ឯណោះ​៕

អាន៖ ផ្ទុះ​សំណើច​ជាមួយ​កុមារី​ថៃ​មួយ​ក្រុម​​​ធ្វើ​​ MVឡើង​សម តាម​ក្រុម​ BLACKPINK

អត្ថបទ៖ ធារ៉ូ