ហួស​ចិត្ត! Shindong ទម្លាយ​ថា​ធ្លាប់​ត្រូវ​អ្នក​គាំ​ទ្រ​ស្រី​ម្នាក់​គ្រវែង​​អាវ​​ក្នុង​ដាក់

  • 2018-01-18 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម Super Junior តារា​ចម្រៀង Shindong បាន​​រៀប​រាប់​ពេល​មួយ​ដែល​លោក​​បាន​ជួប​ប្រទះ​រឿង​ដ៏​ភ្ញាក់​ផ្អើល​ខណៈ​​លោក​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់ Super Junior។

អំឡុង​ពេល​លោក​សម្ដែង​នៅ​ប្រទេស​អាមេរិក​ខាង​ត្បូង​ជាមួយ​ក្រុម តារា​ចម្រៀង​រូប​នេះ​បាន​ចាប់​អារម្មណ៍​ឃើញ​អ្នក​គាំ​ទ្រ​ម្នាក់​លូក​ដៃ​ចូល​អាវ​របស់​នាង ដោះ​អាវ​ក្នុង​របស់​នាង ហើយ​បាន​គ្រវែង​វា​មក​លើ​ឆាក។

លោក​បាន​បញ្ជាក់​ថា​លោក​ពិត​ជា​មាន​ភាព​ខ្មាស​អៀន​ណាស់​ ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ផ្ទាល់​ភ្នែក​ជា​លើក​ដំបូង។ លោក​បាន​និយាយ​ថា៖ "ដំបូង ខ្ញុំ​ពិត​ជា​អៀន​ខ្លួន​ខ្លាំង​ដែរ​ពេល​ឃើញ​បែប​នេះ ប៉ុន្តែ​នេះ​ជា​វប្បធម៌​របស់​ប្រទេស​នេះ។ វប្បធម៌​របស់​ពួក​គេ​គឺ​តែង​តែ​​គ្រវែង​អាវ​ក្នុង​នៅ​ពេល​ដែល​ការ​សម្ដែង​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង"។

​ពាក់​ព័ន្ធ​នឹង​វប្បធម៌​ដ៏​ភ្ញាក់​ផ្អើល​នេះ Yonghwa មេ​ក្រុម CNBLUE ក៏​បាន​និយាយ​ដែរ​ថា​ លោក​ធ្លាប់​ជួប​ប្រទះ​រឿង​ស្រដៀង​គ្នា​ដែរ ប៉ុន្តែ​វា​ខ្លាំង​ជាង​តារា​ចម្រៀង Shindong បន្តិច។ លោក​បាន​និយាយ​ថា៖ "ខ្ញុំ​ធ្លាប់​ទទួល​បាន​អាវ​ក្នុង​ពី​ទស្សនិកជន​ពី​មុន​មក​ដែរ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន​ ព្រោះ​ថា​អាវ​នោះ​គឺ​វា​នៅ​ថ្ពក់​ជាប់​នឹង​ហ្គីតា​របស់​ខ្ញុំ​តែ​ម្ដង។ ខ្ញុំ​បាន​ខំ​ធ្វើ​ជា​លេង​ហ្គីតា​ខ្លាំង​ៗ​ដើម្បី​ឲ្យ​អាវ​នោះ​ជ្រុះ"។

វប្បធម៌​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​តារា​ទាំង​២​រូប​នេះ​បាន​ជួប​ប្រទះ​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​អស់​សំណើច និង​ហួស​ចិត្ត​ជា​ខ្លាំង៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា