DJ តី​ ស្រី​ស្អាត​លក់​ណែម​តាម ​Online

  • 2018-01-18 09:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​ កញ្ញា ព្រំ រីតា ដែល​មហាជន​ទូទៅ​តែង​ស្គាល់​ឈ្មោះ​នាង​ថា DJ តីតី កំពុង​ចាប់​មុខ​រប​មួយ​ទៀត ជា​ម្ចាស់​អាជីវកម្ម​លក់​ណែម។ ហេតុ​អ្វី​ស្រី​ស្អាត​ម្នាក់​នេះ​បន្ថែម​មុខ​របរ​ថ្មី​បែប​នេះ?

ទោះ​ជា​អា​ជីព​ជា​ពិធី​ការិនី​ក្នុង​សង្គម​សិល្បៈ​កំពុង​ដំណើរ​ការ​យ៉ាង​ល្អ​ក៏​ដោយ ​ក៏​ស្រី​ស្រស់​ ព្រំ​ រីតា​ មិនបណ្ដោយ​ពេល​វេលា​ឲ្យ​ខ្លួន​នៅ​ទំនេរ​នោះ​ទេ​ នាង​នៅ​បង្កើន​អាជីព​ជា​អ្នក​លក់​ណែម​បន្ថែម​ទៀត។

រូបភាព៖ Annusa Event Planner

ពិធី​ការិនី​ពូកែវោហារ​នៅ​វិទ្យុ​ហង្ស​មាស​រូប​នេះ​បាន​ប្រាប់​ថា រាល់​ថ្ងៃ​ការ​ងារ​ដែល​នាង​ធ្វើ​មាន​តួសម្ដែង​រឿង ច្រៀង​ និង​ពិធី​ការិនី​វិទ្យុ​ និង​កម្មវិធី​ផ្សេងៗ​។ នារី​ពូកែ​ម្នាក់​នេះ​បន្ត​ថា​ ចំណែក ការ​លក់​ណែម​របស់​នាង​មាន​ភាព​ល្អ​ប្រសើរ​ព្រោះ​មាន​អ្នក​ជួយ​គាំទ្រ​ច្រើន ចាប់​ពី​នាង​លក់​តាម​ Online នៅ​ពាក់​កណ្ដាល​​ឆ្នាំ​២០១៧​។

«ដោយ​សារ​ខ្ញុំ​មិន​ដឹង​ថា​រំពឹង​លើ​វិស័យ​សិល្បៈ​យ៉ាង​ណា​ដែរ​ ​ ព្រោះ​សិល្បៈ​ល្អ​មើល​តែ​មិន​ល្អ​ស៊ី​ទេ បាន​ត្រឹម​តែ​ស្គាល់​គេ​ច្រើន ដូច្នោះ​ខ្ញុំ​ត្រូវ​ចេះ​ទាញ​ផល​ប្រយោជន៍​ពី​​សិល្បៈ​មក​វិញ​ ដោយ​ការ​លក់​ណែម​នេះ កុំឲ្យ​សិល្បៈ​ទាញ​យើង​ឲ្យ​លង​ពេក ហើយ​ក៏​មាន​អ្នក​គាំ​ទ្រ​ច្រើន​ណាស់​ដែរ។

​​​ តាម​ DJ តី​ ​បញ្ជាក់​ថា​ក្នុង មួយ​ថ្ងៃ​នាង​អាច​រក​ចំណូល​ពី​ការ​លក់​ណែម​​បាន​ចន្លោះ​ពី ជាង១០ម៉ឺន ទៅ​៣០ម៉ឺនរៀល ដោយ​នាង​ដើរ​តួនាទី​ជា​អ្នក​ដឹក​ជញ្ជូន​ដោយ​ខ្លួនឯង​ គ្មាន​កម្មករទេ។ ចំពោះ​ណែម​ដ៏​មាន​រស​ជាតិ​របស់​នាង គឹ​នាំ​មក​ពីខេត្ត​បាត់ដំបង ដោយ​សាច់​ញាតិ​នាង​ជា​អ្នក​ធ្វើ។

បើ​និយាយ​ពី​ជីវិត​ផ្ទាល់​ខ្លួន​វិញ កូន​ស្រី​អ្នក​បាត់​ដំបង​នេះ រស់​នៅ​ក្នុង​ជីវភាព​មួយ​សម​រម្យ កូន​ស្រី​ពៅ​នៅ​ក្នុង​គ្រួសារ​ ដែល​មាន​បង​ប្អូន​ចំនួន​៣នាក់ ប្រុស១ ស្រី​២នាក់​តែ​នាង​មិន​តែ​រើស​អើងការ​ងារ​ឡើយ។

នាង​បាន​ចាប់​ផ្តើម​ការ​ងារ​ហាត់​ការ​ដំបូង​នៅស្ថានីយ​ទូរស្សន៍ ​ទទក ផ្សាយ​បន្ត​ទៅ​ខេត្ត​បាត់​ដំបង ជាមួយ​ម្តាយ​ធម៌​។ ​ក្នុង​អំឡុង​ឆ្នាំ ២០០៨ នាង​ក៏​បាន​ចាប់​អាជីព​អ្នក​ពិធី​ការិនី​​ស្ម័គ្រចិត្ត​ នៅ​ក្នុង​ស្ថានីយ​​វិទ្យុ និង​សម្ដែងរឿង ​​ដើម្បី​បទពិសោធន៍ ដោយ​រៀន​បណ្ដើរ​ផង។ ឆ្នាំ​២០១៣ នាង​បាន​ទទួល​ការ​ងារ​ជា ជាពិធី​ការិនី​​នៅ​ស្ថានីយ​វិទ្យុ​ហង្ស​មាស​ឲ្យ​ផលិត​កម្ម​ផ្សេង​ៗ​រហូត​មក​ដល់​បច្ចុប្បន្ន។

ចំពោះស្នាដៃសម្តែង និងតែងនិពន្ធវិញ ពិធីការិនីសម្បុរស្រអែមរូបនេះ​​​​​​​​​ធ្លាប់​​សម្ដែង​មាន​រឿង​ភាគ និង​រឿង អប់រំ ដូចជា​រឿង​ "សន្យាស្នេហ៍ " "ដំរី​មរកត" "ត្បូង​ភ្លោះ"​ "វាសនា​ណា​លីន"​ ជាដើម ឯស្នាដៃតែងនិពន្ធវិញ នាងបាននិពន្ធ​ទំនុក​ចម្រៀង​បទ​ខ្ញុំ «​ជា​អ្នក​ណា?» ​​និង​សរសេរ​រឿង​អប់រំ​ជា​ច្រើន​ទៀត​៕​​ ​

​​ ​​​

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម