ករណី​គ្រោះ​អកុសល​ចំពោះ​ឪពុកម្តាយ​ តែ​កូនៗ​ពួកគេ​នៅតែ​អាច​សម្រេច​ក្តី​សុបិន

  • 2018-01-18 07:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល eduCARE ជួយ​អ្នកជា​ឪពុកម្ដាយ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​នេះ ដោយ​ធានាថា ក្នុង​ករណី​មាន​គ្រោះ​អកុសលកើត​ឡើងចំ​ពោះ​ពួកគេ នោះ​កូនៗ​របស់​ពួកគេ នៅតែ​អាច​សម្រេច​ក្តី​សុបិន​ចង់​បន្ត​ការសិក្សា​ដដែល​”​។

លោក David Nutman អគ្គនាយក​ក្រុមហ៊ុន​ព្រូ​ដិន​សល​កម្ពុជា បាន​មាន​ប្រសាសន៍ថា​៖ “​ក្រុមហ៊ុន​ព្រូ​ដិន​សល​កម្ពុជា តែងតែ​ស្ដាប់ និង​ស្វែង​យល់​អំពី​អតិថិ​ជន​របស់ខ្លួន​។ ផលិតផល eduCARE ត្រូវបាន​អភិ​វ​ឌ្ឍ​ឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​អតិ​ថិ​ជន ដែល​យើង​បាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០១៧ ហើយ​ផ្អែកលើ​ល​ទ្ធ​ផល​នៃ​ការសិក្សា​នេះ ក្រុមហ៊ុន​ព្រូ​ដិន​សល​កម្ពុជា បាន​ដាក់ចេញ​នូ​វ​យុទ្ធសាស្ត្រ​ផលិតផល “​ផ្ដោតលើ​ការការពារ​”​។

ផលិតផល eduCARE គឺជា​ជំហាន​ដំបូ​ង​នៃ​ដំ​ណើ​រ​យុទ្ធសាស្ត្រ​នេះ​។ ផលិតផល​នេះ​ត្រូវបាន​បង្កើត​ឡើងដើម្បី​ការពារ​ក្រុមគ្រួសារ​កម្ពុជា ហើយ​ជួយ​ពួកគាត់​ធានា​ការពារ​អនាគត​កូនៗ​របស់ខ្លួន​ តាម​រយៈ​អត្ថប្រយោជន៍​ចំនួន​ប្រាំ​ដែល​រួមមាន​៖​

១. ការបង់​សំណង​ភ្លាមៗ​ប្រសិនបើ​គ្រោះ​អកុសល​កើតឡើង​។ ក្រុមគ្រួសារ នឹង​ទ​ទូល​បាន​ទឹកប្រាក់​សំណង ១០០% នៃ “​ទឹកប្រាក់​ត្រូវបាន​ធានា​រ៉ាប់​រង​” ដើម្បី​ជួយ​រ៉ាប់រ​ង​លើ​ការ​ចំណាយ​ភ្លាមៗ​ក្នុង​គ្រា​មាន​គ្រោះ​អកុសល និង​បន្ត​ការ​រស់នៅ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ បន្ត​ទៅ​ទៀត​

២. ការជួយ​សម្រាល​បន្ទុក​បន្ថែម ប្រសិនបើ​គ្រោះ​អកុសល​ត្រូវបាន​បង្កដោយ​គ្រោះ​ថ្នាក់​។ ក្រុមគ្រួសារ​នឹង​ទទួលបាន​សំណង​២០០% នៃ “​ទឹកប្រាក់​ត្រូវបាន​ធានា​រ៉ាប់​រង​” ក្នុង​ករណី​បែប​នេះ​កើតឡើង​

៣. ធានាថា ការសិក្សា​របស់​កូនៗ​នៅតែ​បន្ត បើ​ទោះបីជា​គ្រោះ​អកុសល​កើតមានឡើង​ក្តី​។ ក្រុមគ្រួសារ​នឹង​ទទួល​ប្រាក់ “​អត្ថប្រយោជន៍​ចំណូល​គ្រួសារ​” ជា​រៀងរាល់ឆ្នាំ​រហូតដល់​កាលបរិច្ឆេទ​ផុត​កំ​ណ​ត់​នៃ​បណ្ណ​សន្យា​រ៉ាប់​រង ដែល​ប្រាក់​នេះ​នឹង​ជួយ​ទំ​នុ​ក​បម្រុង​ដល់​ការ​ចំ​ណាយ​ជាប្រចាំ ដូចជា​ប្រាក់​ឈ្នួល​សាលា​ជាដើម

៤. នឹង​មិន​មាន​ការជាប់​ជំជំ​ពាក់​ក្រុមហ៊ុន​នោះ​ទេ ប្រសិនបើ​មាន​គ្រោះថ្នាក់​អកុសល​កើតឡើ​ង​។ ពួកគាត់​នឹងមិន​ត​ម្រូ​វ​ឲ្យ​បង់​បុព្វលាភ​ធានា​រ៉ាប់​រង​នៅពេល​ខាងមុខ​ទៀ​ត​ឡើយ

៥. ធានាថា អ្នក​ជា​ឪពុកម្ដាយ​ទទួលបាន​មូល​និធិ​សម្រាប់​ការសិក្សា​របស់​កូនៗ​តាម​ទិសដៅ​ដែល​ចង់បាន ទោះបី​មានគ្រោះ​អកុសល​កើតឡើង​ក្តី​។ ក្រុមគ្រួសារ​នឹង​ទទួលបាន អត្ថប្រយោជន៍​ក្រោយ​ផុត​កំណត់ នៃ​បណ្ណ​សន្យា​រ៉ាប់​រង ដែល​បាន​ធានា​ទុក នៅពេល​ដល់​កាលបរិច្ឆេទ​ផុត​កំណត់​នៃ​បណ្ណ​សន្យា​រ៉ាប់​រង​ដើម្បី​ជា​ការឧបត្ថម្ភ​បន្ថែម ផលិតផល​នេះ​ផ្ដល់​ការការពារ​រយៈពេ​ល ៥ ឆ្នាំ​បន្ថែម​ទៀត ដោយ​ពុំ​មានតម្រូ​វ​ឲ្យ​មាន​ការបង់ប្រាក់​អ្វី​ឡើយ​។ ក្នុងករណី​ដែល​បណ្ណ​សន្យា​រ៉ាប់​រង​នៅ​មាន​សុ​ពល​ភាព នៅពេលដែល​​ប័ណ្ណ​នោះ ឈានដល់​ពេល​បញ្ចប់​ក្តី ប៉ុន្តែ ម្ចាស់​បណ្ណ​សន្យា​រ៉ាប់​រង​នឹង​ទទួលបាន​ការធានា​រ៉ាប់រ​ង​រយៈពេល ៥ ឆ្នាំ​បន្ថែម​ទៀត ដោយ​ពុំ​មានតម្រូ​វ​ឲ្យ​បង់ប្រាក់​បុព្វលាភ​រ៉ាប់​រង​អ្វី​ទាំងអស់​។

យោងតាម​របាយការណ៍​ស្រាវជ្រាវ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន និង​ស​ន្ទ​ស្សន៍​ទំនា​ក់​ទំ​នង​ព្រូ​ដិ​ន​សល​ឆ្នាំ ២០១៧ បាន​បង្ហាញថា ប្រជា​ជន​កម្ពុជា​ប្រមាណ ៧១% មាន​ក្តីបារម្ភ​ចំពោះ ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​របស់ខ្លួន ហើយ​គិតថា អាច​នឹង​មាន​បញ្ហា​ហិរញ្ញវត្ថុ​ធ្ង​ន់​ធ្ង​រ​ឬ​អន្តរាយ ប្រសិនបើ​មានរឿង​អកុសល​កើតឡើង​ចំពោះ​ពួកគេ​។ ដូច្នេះ​ផលិតផល eduCARE ជួយ​ដល់​ក្រុមគ្រួសារ​ក្នុង​ការការពារ​បញ្ហា​នេះក្នុង​កម្រិត​ចំ​ណា​យតិ​ច​តួច​៕

អត្ថបទ៖ ថា ម៉ាលីដា