មិនឲ្យចាញ់ អម្ពរ ទេវី តារាជើងចាស់ យស​ បូវណ្ណៈ​ ប្រកាស​ទទួល​ការ​អញ្ជើញ​មក​សម្ដែង​នៅស្រុកខ្មែរ

  • 2018-01-19 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មិត្ត​​រួម​ជំនាន់​ អ្នក​នាង​ អម្ពរ​ទេ​វី​ បាន​​វិល​​មក​ចូល​ពិភព​គុនសិល្បៈ​វិញ​ ពេល​នេះ​លោក យស​ វណ្ណៈ​​ ក៏​មាន​គម្រោង​​​ចូល​វិថី​វិញ​​នេះ​ផង​ដែរ។

ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សប្បាយ​ចិត្ត​ដែល​បុរស​សង្ហា​ ទសវត្ស​រ៍៩០ ​​ក្រោយ​ពី​ទៅ​រស់នៅ​សាង​គ្រួសារលើទឹក​ដី​អាមេរិក​ ពេល​នេះ​លោក​ប្រកាស​ថា​ លោក​នឹង​វិល​មក​កម្ពុជា​ដើម្បី​សម្ដែង​រឿង​ជូន​ដល់​ទស្សនិកជន ​​ដែល​​​ចង់​ឲ្យ​លោក​វិល​មក​រក​វិថី​នេះ​ម្ដង​ទៀត​។

លោក​ យស វណ្ណៈ​ បាន​ប្រាប់ ​Sabay ថា កន្លង​មក​លោក​ធ្លាប់​​បានបណ្ដា​ផលិត​កម្ម​ល្បី​ក្នុង​ស្រុក​មួយ​ចំនួន​អញ្ជើញ​លោក​មក​សម្ដែង​នៅ​កម្ពុជា​ច្រើន​ដែរ ប៉ុន្ដែ​លោក​មិន​អាច​មក​បាន​។ លោកថា ដោយ​សារ​តែ​ត្រូវ​ចំណាយ​ពេល​វេលា​ថត​យូរ​ពេក​ដល់​ទៅ​៣​ខែ​ ធ្វើ​ឲ្យ​លោក​មិន​អាច​ចូល​រួម​សម្ដែង​បាន​ និង​ធ្វើ​ឲ្យ​លោក​ខុស​សន្យា​ជា​មួយ​អ្នក​គាំទ្រ​ដែល​ទន្ទឹង​ចាំ​លោក​នៅ​កម្ពុជា មាន​ការ​ខកចិត្ត​​។

លោក យស បូវណ្ណៈ និងភរិយា

តារា​សម្តែង​ជើង​ចាស់​រូប​នេះអះ​អាង​ថា លោក​ទទួល​​រឿង​គ្រប់​យ៉ាង ​ប៉ុន្តែ​លោក​សុំ​ឲ្យ​ជូន​ដំណឹង​លោក​ជា​មុន​យូរ​បន្តិច​។ «បាទ​! អូន​​បង​ទទួល​ការ​ថត​ភាព​យន្ត​អ្វី​ក៏​ដោយ ប៉ុន្តែ​ត្រូវ​ផ្តល់​ពេល​វេលា​ឲ្យ​បង​បន្តិច រយៈ​ពេល​ឲ្យ​បង​ដឹង​មុន​ គឺពី​៦ខែ​ ទៅ​១​ឆ្នាំ ទើប​បង​អាច​ដាក់​ច្បាប់​ការ​ងារ​ ភ្លាម​ៗអត់​បាន​ទេ ​ ព្រោះ​ប្រ​ព័ន្ធ​​ការងារ​នៅ​ទី​នេះ​ចង្អៀត។»

បើ​ទោះ​ជា​មាន​វ័យ​ជ្រេ​បន្តិច​ក្តី ក៏​តួឯក​ប្រុស​ក្នុង​រឿង ​«ព្រានព្រៃ​ដំរី​ដេញ​» ដែល​ជា​តួ​ក្រមិចក្រមើម​​នៅ​តែ​រក្សា​បាន​នូវ​ភាព​ស្រស់​សង្ហា​មិន​បាក់​ស្រុត​ប៉ុន្មាន​​ឡើយ​។ មុន​ពេល​​លាង​ដៃ​ដើរ​ចេញ​ជី​អា​ជីព​អ្នក​សម្ដែង​នៅស្រុកខ្មែរ លោក​ យស​ វណ្ណៈ ធ្លាប់​ចាប់​ដៃ​គូ​សម្ដែង​ជា​មួយ​ អ្នក​នាង ​អម្ពរ ​ទេវី​ អ៊ុំ​ សុវណ្ណនី ​ចាន់​ ដារាទី ​កែវ​ កល្យាណ​ ​សុខ ស្រីមុំ​ និង​តារា​ល្បី​ជា​ច្រើន​រូប​ទៀត​៕​​​​

អត្ថបទៈ ស្រីអូន

រូបភាពៈ ហ្វេសប៊ុកលោក យស បូវណ្ណៈ

អត្ថបទថ្មី