មក​មើល មិត្ត​រួម​ក្រុម​ឈ្លោះ​គ្នា ក្នុង​សង្គ្រាម​ដណ្ដើម​ស៊ុត​បាល់​ប៉េ (ខ្លះ​ពូកែ​ឈ្លោះ មិន​ពូកែ​ស៊ុត)

  • 2018-01-18 12:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​មាន​លេច​លឺ​សម្រែក​របស់​អ្នក​គាំទ្រ​ដែល​ទាមទារ​ឲ្យ​ខ្សែ​ប្រយុទ្ធ Edinson Cavani ​ទទួល​ភារៈ​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​នៅ​នាទី ៨១ កាល​ពី​ប្រកួត​យប់​មិញ ដើម្បី​បំបែក​កំណត់ត្រា​ស៊ុត​ច្រើន​ជាង​គេ​ឲ្យ PSG របស់ Zlatan Ibrahimovic ខ្សែ​ប្រយុទ្ធ Neymar បាន​មិន​រវីរវល់​នឹង​សម្រែក​នេះ ហើយ​យក​បាល់​មក​ស៊ុត សម្រេច​គ្រាប់​បាល់​ទី ៤​របស់​ខ្លួន។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ក្លឹប​ បាន​បន្លឺ​សម្រែក​មិន​ពេញ​ចិត្ត​យ៉ាង​អង​រំពង​ទៅ​លើ​កីឡាករ​ជាតិ​ប្រេស៊ីល​រូប​នេះ។

ដោយ​ឡែក​ ព្រឹត្តិការណ៍​នេះ ក៏​បាន​ធ្វើឲ្យ​​មាន​ការ​នឹក​ដល់​ ពេល​ដែល Neymar ឈ្លោះ​គ្នា​ជាមួយ Cavani រឿង​ដណ្ដើម​គ្នា​ស៊ុត​បាល់​ពិន័យ​កាល​ពី​ដើម​រដូវ​កាល។ ស្រប​ក្នុង​ន័យ​នេះ វីដេអូ​ខាង​ក្រោម នឹង​បង្ហាញ​ពី ​បណ្ដា​មិត្ត​រួម​ក្រុម​ដែល​បាន​ធ្វើ​ការ​ប្រកែក​គ្នា ដើម្បី​ដណ្ដើម​ស៊ុត​បាល់​ប៉េណាល់ទី៖៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី