Asensio ជួយ​ Real ឈ្នះ​ Leganes ទាំង​គ្មាន​វត្តមាន​កីឡាករ​កំពូល​ជា​ច្រើន​រូប​

  • 2018-01-19 02:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marco Asensio បាន​ទាត់​ចុង​ម៉ោង​ជួយ​ Real Madrid ឈ្នះ​ Leganes ក្នុង​ការ​ប្រកួត​ Copa del Rey វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

ការ​ប្រកួត​ជើង​ទី​មួយ​នៅ​ទឹកដី​ Estadio Municipal de Butarque ក្រុម​ភ្ញៀវ​អវត្តមាន​កម្លាំង​សំខាន់​ជា​ច្រើន​ដូចជា​ Cristiano Ronaldo, Gareth Bale, Marcelo និង​ Karim Benzema ប៉ុន្តែ​ក្រុម​លោក​ Zinedine Zidane នៅ​តែ​អាច​យក​ឈ្នះ​គូ​ប្រកួត​បាន​ដើម្បី​មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បើ​ឈ្នះ​ ឬ​ស្មើ​ជើង​ទី​ពីរ។

គ្រាប់​បាល់​តែ​មួយ​គ្រាប់​គត់​ក្នុង​ការ​ប្រកួត​យប់​មិញ​កើត​ឡើង​នាទី​៨៩​​ នៅ​ពេល​ដែល​ Theo Hernandez លើក​បាល់​ចូល​មក​ក្នុង​ឲ្យ​ Asensio ទាត់​ចូល​មុំ​កៅ​យ៉ាង​ស្អាត។​ យ៉ាង​ណា​នេះ​គឺ​ជា​គ្រាប់​ដំបូង​របស់​តារា​ឆ្នើម​សញ្ជាតិ​អេស្ប៉ាញ​នៅ​១១​ប្រកួត​ចុង​ក្រោយ។ ជំនួប​ជើង​ទី​ពីរ​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី ២៥​ ខែ​មករា​ ឆ្នាំ​២០១៨​៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី