ពេជ្រធំបំផុតទី ៥ លើលោក រកឃើញក្នុងប្រទេសអាហ្វ្រិក ដឹងតម្លៃហើយចង់ដាច់ផ្ងារ

  • 2018-01-19 02:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ​មួយ​គ្រាប់ ដែល​គេ​ជឿ​ថា​ជា​ពេជ្រ​ធំ​បំផុតលំដាប់​ទី​៥ នៅ​លើ​​ពិភពលោក ត្រូវ​បាន​រក​ឃើញ​នៅ​អណ្ដូង​រ៉ែ​មួយ ក្នុង​ប្រទេស​ Lesotho នៃ​តំបន់​អាហ្វ្រិក​ខាង​ត្បូង​។

ពេជ្រ​នេះ មាន​ទំហំ ៩១០ ការាត់​ ដែល​បាន​កប់​នៅ​ក្នុង​ដី​នៃ​អណ្ដូង​រ៉ែ Letseng ប្រទេស Lesotho ហើយ​ត្រូវ​ជីក​បាន​ដោយ​ក្រុមហ៊ុន​ជីក​រ៉ែ Gem Diamonds។

លោក Clifford Elphick នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខាងលើ បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា "ចាប់​តាំង​ពី​ក្រុមហ៊ុន Gem Diamonds បាន​រុក​រក​នៅ​អណ្ដូង Letseng តាំង​ពី​ឆ្នាំ ២០០៦ មក យើង​បាន​រក​ឃើញ​ពេជ្រ​ដ៏​ធំ​បំផុត​មួយ​ចំនួន​ក្នុង​ពិភព​លោក​ រួម​ទាំង​ពេជ្រ​ទំហំ ៦០៣ ការាត់​ផង​ដែរ។ ប៉ុន្តែ ការ​រក​ឃើញ​លើក​នេះ គឺ​ជា​ពេជ្រ​ពិសេស​ដែល​មាន​គុណ​ភាព​ខ្ពស់​បំផុត។”

លោក Ben Davis អ្នក​វិភាគ​រ៉ែ​នៅ​ឯ​ក្រុមហ៊ុន Liberum Capital បាន​ប៉ាន់​ប្រមាណ​ក្នុង​កំណត់​ត្រា​ស្រាវ​ជ្រាវ​មួយ​ទៅ​កាន់​អ្នក​វិនិយោគ​ទុន​ថា​ ពេជ្រ​នេះ​អាច​មាន​តម្លៃ​រហូត​ដល់ ៤០ លាន​ដុល្លារ​អាមេរិក​ឯណោះ៕

ចុចអាន ៖

-ទើបរៀនបើកបរ ពេលប៉ូលិចាប់សុខចិត្តលេបប័ណ្ណបើកបរ ព្រោះហេតុផលមួយ (មានវីដេអូ)

-និស្សិតថ្នាក់បណ្ឌិត បង្កប់សារក្នុងសារណាសុំនារីម្នាក់រៀបការ ទីបំផុតទទួលចម្លើយគួរឲ្យភ្ញាក់ផ្អើល

-រកឃើញរូងក្រោមទឹកវែងបំផុតលើលោក ឯទេសភាពស្រស់ស្អាតមិនធ្លាប់ឃើញពីមុន

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម