រឿង​ "យុទ្ធសិល្ប៍​ឥន្ទ្រី​ទេព” នឹង​ផលិតជាថ្មី​ប្រជុំ​សុទ្ធ​តែ​តួ​វ័យ​មិន​ទាន់​២០

  • 2018-01-19 04:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ល្បី​គ្រប់​រដូវ​កាល​មាន​ចំណងជើង​ថា "យុទ្ធសិល្ប៍​ឥន្ទ្រី​ទេព” នឹង​បង្ហាញ​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​ ក្នុង​ជំនាន់​ថ្មី​ តាម​ការ​គ្រោង​ទុក​ ហើយ​រំពឹង​ថា​ផលិត​មិន​ឲ្យ​ចាញ់​រឿង​មុនៗទេ។

នេះ​គឺ​ជា​លើក​ទី​ ៩ ហើយ​ ដែល​ភាពយន្ត​យក​លំនាំ​តាម​ប្រលោមលោក​ "The Return of the Condor Heroes” នេះ​ត្រូវ​បាន​ផលិត​ជា​ថ្មី។ យោង​តាម​ស្ទូឌីយ៉ូ​ ដែល​កាន់កាប់​ការងារ​ថត​ជំនាន់​ថ្មី​នេះ ឲ្យ​ដឹង​ថា​ ក្រុមការងារ​រឿង​ "យុទ្ធសិល្បិ៍​ឥន្ទ្រីទេព” នឹង​ចាប់​ផ្ដើម​ប្រកាស​ជ្រើសរើស​តួសម្ដែងមានអាយុ​ ខ្ទង់​ ១៨​ឆ្នាំ​ និង​ចាស់​ជាង​នេះ​បន្តិច​ ដើម្បី​ឲ្យ​ដើរ​ជា​ តួឯក​ប្រុសស្រី។ ពួកគេ​សង្ឃឹម​ថា​ តាម​រយៈ​តួ​អង្គ​ជំទង់​ក្មេង​ៗ នឹង​អាច​នាំរឿង​ភាគ​ថ្មី​នេះ​ ឈាន​ទៅ​រក​ភាព​ជោគជ័យ ជាពិសេស​នឹង​ទាក់​ភ្នែក​អ្នក​ទស្សនា​ក្មេងៗ​ជំនាន់​ក្រោយ​បាន​កាន់​តែ​ច្រើន។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ទៀត​ថា​ សាច់​រឿង​នឹង​ថត​តាម​ទាំង​ស្រុង​ពី​រឿង​ដើម​ ប៉ុន្តែ​ត្រង់​ឈុត​ខ្លះ​នឹង​ត្រូវ​ផ្លាស់​ប្ដូរបន្តិចបន្តួច​ ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថ្មី។ កន្លង​មក​ភាពយន្ត​ភាគ​បុរាណ​នេះ​ តែង​ទទួល​បាន​ការ​គាំទ្រ​គ្រប់​សម័យ​កាល​ និង​ត្រូវ​បាន​ផលិតករ​លើក​យក​មក​ផលិត​ជា​ច្រើន​ជំនាន់​ ពោល​គឺ​តាំង​ពី​អំឡុង​ឆ្នាំ​ ១៩៧៦មក​ម្ល៉េះ។ ជាមួយ​គ្នា​នោះ​ រឿង​ផលិត​លើក​ចុង​ក្រោយ​គឺ​ក្នុង​ឆ្នាំ​ ២០១៤ ជា​ការ​សម្ដែង​ដោយ​តារា​សម្ដែង​ Chen Xiao និង​ Michelle Chen៕

ចុចអាន៖ មក​ស្គាល់​តួ​ប្រុស​ស្រី​ក្នុង​រឿង​ "យុទ្ធសិល្ប៍​ឥន្ទ្រី​ទេព ទាំង ៩​ជំនាន់

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម