មហិមាណាស់! សេដ្ឋី​ Bill Gates ​ចេញ​មុខ​សង​​បំណុល​ ៧៦ លាន​ដុល្លារ​​ឲ្យ​​ប្រទេស​​មួយ​នៅ​អាហ្រ្វិក

  • 2018-01-19 04:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កំពូល​មហាសេដ្ឋី​ក្នុង​លោក​ លោក​ Bill Gates រួម​ជា​មួយ​នឹង​ភរិយា​ នឹង​សង​បំណុល​ ៧៦ លាន​ដុល្លារ​ជំនួស​រដ្ឋាភិបាល​ប្រទេស​នីហ្សេរីយ៉ា​ តាម​រយៈ​មូលនិធិ​​របស់​ខ្លួន។ ការ​សង​បំណុល​ដែល​នឹង​ធ្វើ​ឡើង​រយៈពេល​ ២០ ឆ្នាំ​ នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ​ ២០១៨ នេះ។

កាល​ពី​ឆ្នាំ​ ២០១៤ ប្រទេស​នីហ្សេរីយ៉ា​បាន​ខ្ចី​លុយ​ប្រទេស​ជប៉ុន​​ដើម្បី​ផ្គត់ផ្គង់​លើ​​យុទ្ធនាការ​​ទប់​ស្កាត់​ជំងឺ​ឆ្លង​មួយ​ប្រភេទ​ឈ្មោះ​ Polio (ជំងឺ​មេរោគ​ក្នុង​ឆ្អឹង​ខ្នង)។ មូលនិធិ​ Bill & Melinda Gates បាន​យល់​ព្រម​ថា​នឹង​ចេញ​មុខ​សង​ទឹក​ប្រាក់​ដែល​បាន​ខ្ចី​នោះ​ ក្រោយ​ពី​យុទ្ធនាការ​របស់​រដ្ឋាភិបាល​នីហ្សេរីយ៉ា​​​ទទួល​បាន​ជោគជ័យ។

សហ​​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft បាន​លើក​ឡើង​កាល​ពី​ថ្មីៗ​នេះ​ថា​ ៣០ ឆ្នាំ​មុន​ ជំងឺ​ Polio កើត​មាន​ ៣៥០ ០០០ ករណី​ទូទាំង​ពិភពលោក ​ហើយ​​ឆ្នាំ​មុន​​តួលេខ​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ២១ ករណី​ប៉ុណ្ណោះ។

គួរ​ដឹង​ថា​នៅ​​ក្នុង​ឆ្នាំ​ ២០១៧ មូលនិធិ​របស់​លោក​ Bill Gates បាន​ចំណាយ​ ៣ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​សាយភាយ​ជំងឺ​នៅ​លើ​ពិភពលោក​ ហើយ​បាន​ចាត់​ទុក​ជំងឺ​ Polio ជា​មុខ​សញ្ញា​សំខាន់​មួយ៕​​

​​​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម