Nick Jonas ទទួល​ស្គាល់​ថា​បទ "7 Things” របស់​ Miley Cyrus និយាយ​រៀប​រាប់​ពី​ខ្លួន

  • 2018-01-19 05:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​សម្ដែង​រូប​រាង​ស្រស់​សង្ហា Nick Jonas បាន​បង្ហើប​រឿង​ផ្ទាល់​ខ្លួន​ខ្លះ​ៗ ពេល​ចូល​រួម​សម្ភាសន៍​ជាមួយ BBC Radio 1 ដែល​មាន​ចូលរួម​ជាមួយ​តារា​ល្បីៗ​ដូច​ជា Selena Gomez, Joe Jonas និង Jack Black។ តារា​រូប​នេះ​បាន​ បាន​បង្ហាញ​​ពី​អារម្មណ៍​ខ្លួន​មាន​ចំពោះ​បទ​ចម្រៀង​របស់ Miley Cyrus ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០០៧ "7 Things” ខណៈ​ខ្លួន​ត្រូវ​បាន​គេ​បំពាក់​ដោយ​ឧបករណ៍​វាស់​ចង្វាក់​បេះ​ដូង ក្នុង​កិច្ច​សម្ភាសន៍​គួរ​ឲ្យ​អស់​សំណើច​មួយ​ពី​ BBC Radio 1។

អ្នក​ទាំង​ពីរ​បាន​ទាក់​ទង​គ្នា​អស់​រយៈពេល​ដល់​ទៅ ២​ឆ្នាំ​កន្លះ​ឯណោះ ទោះ​បី​ជា​តារា​រូប​នេះ​មិន​ដែល​បញ្ជាក់​ថា​ខ្លួន​សរសេរ​បទ​ "7 Things” នេះ​សម្រាប់​តួ​រឿង​ "Jumaji” ក៏​ដោយ​​ គេ​សង្កេត​ឃើញ​ថា​មាន​ភស្តុតាង​ជា​ច្រើន​នៅ​ក្នុង​វីដេអូ​ចម្រៀង​នេះ​និយាយ​ពី Nick Jonas សូម្បី​តែ​សាមី​ខ្លួន​ឯង ក៏​យល់​ដូច្នេះ​ដែរ។

“​នាង​បាន​ពាក់​ក្រឡៅ​ឆ្កែ​ នៅ​ក្នុង​វីដេអូ​ចម្រៀង​នេះ​ដែល​ខ្ញុំ​ឲ្យ​នាង​ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​​១៤​ឆ្នាំ" Nick និយាយ​ថា​ដូច្នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Nick មាន​អារម្មណ៍​សប្បាយ​ចិត្ត​បន្តិច​ដោយ​សារ​បទ​ចម្រៀង​និយាយ​ពី​ការ​បែក​បាក់​ស្នេហា​ពួក​គេ មិន​សូវ​ជា​មាន​លក្ខណៈ​អវិជ្ជមាន​ខ្លាំង និង​ជា​បទ​ចម្រៀង​ល្អ​មួយ។

Nick បន្ត​ថា៖ "វា​នឹង​នៅ​ទីនេះ​រហូត​ទៅ ហើយ​ខ្ញុំ​ដឹង​ថា​វា​និយាយ​អំពី​ខ្ញុំ"៕

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម