ភាព​យ​ន្ត​ភាគ​ខ្មែ​រ មនោសញ្ចេតនាស្នេហា​ជ្រាលជ្រៅថ្មី​សន្លាង​ នឹង​មាន​វត្តមាន​នៅ PNN ឆាប់ៗ

  • 2018-01-19 08:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​២៣ ខែ​មករា ខាងមុខ​នេះ ស្ថានីយ​ទូរទស្សន៍​ភីអិនអិន នឹង​នាំ​យក​ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែ​រថ្មី​មួយ​ទៀ​ត​គឺ​រឿង “​គ្រូពេទ្យ​ខ្ញុំ​” ។​ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែ​រថ្មី​នេះ ភី​អិន​អិន បាន​ប្រគល់​សិទ្ធ​ផលិត​ទៅ​ឲ្យយ​ផលិតកម្ម អែ​ត​គ្រី​អេទ័រ ជា​អ្នក​ផលិត​។

រឿង « គ្រូពេទ្យ​ខ្ញុំ » នឹង​ចាក់​បញ្ចាំង​បន្ទាប់ពី​រឿង សូផាត​។ ខ្សែ​ភាព​យ​ន្ត​នេះ​បង្ហាញ​ពី​ស្នេហា​មនោសញ្ចេតនា​ជ្រាលជ្រៅ និង​បង្ហាញ​ពី​តថភាព​ពិត​នៅក្នុង​ស​ង្គ​ម​របស់​យុវ​វ័​យ និង​ក្រ​ម​សិលធម៌​ក្នុង​ការរស់នៅ​បច្ចុប្បន្ន​របស់​គ្រូពេទ្យ​និង​ប៉ូលិស​។

នៅក្នុង​សាច់រឿង​ទាំងមូល​មាន​ភាព​ចាក់​ស្រែះ ដែល​បង្កើត​នូ​វ​ចំណោទ​បញ្ហា​ និង​ការ​យល់​ច្រ​លំ​ជាច្រើន រវាង​តួអង្គ​ប៉ូលិស​ដ៏​សែន​សង្ហា​សម្តែង​ដោយ​លោក វៃ​ហាំង និង តួអង្គ​ស្រី​ដ៏​ស្រស់ស្អាត​ដែល​ជា​គ្រូពេទ្យ សម្តែង​ដោយ​កញ្ញា យូ​ប៊ីន រួម​នឹង​តារា​សម្តែង​ល្បីៗ​ជាច្រើនរូប​ទៀត​។

ស្ថានីយ​ទូរ​ទស្ស​ន៌​ភី​អិន​អិន តែងតែ​នាំយក និង​ផលិត​នូ​វ​ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែរល្អៗ​បង្ហាញ​នូ​វ​គ្រប់​រសជាតិ​សម្រាប់​ទស្ស​និក​ជន ដែល​តែងតែ​គាំទ្រ និង​លើក​តម្កើង​វិស័យ​ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែរ​។

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែរ រឿង "គ្រូពេទ្យ​ខ្ញុំ" ចាក់ផ្សាយ​ជូន​ទស្សនា រៀងរាល់ថ្ងៃ ចន្ទ ដល់​ថ្ងៃ​ ពុធ វេលា​ម៉ោង ៧​ និង​៥០​នាទី​ដល់​ម៉ោង ៩​យ​ប់​។ គាំទ្រ​ភាព​យ​ន្ត​ខ្មែរ ដើម្បី​ជា​កម្លាំងចិត្ត​ផលិក​ករ​ខ្មែរ និង​ភាព​រីកចម្រើន​វិស័យ​ភាព​យ​ន្ត​នៅ​កម្ពុជា​។

ទស្សនា​វីដេអូ​ខ្លី​សូម​ចុច​÷​

តាមដាន​ព័ត៌មាន​ពីរឿង​ភាគ ភី​អិន​អិន សូម​ចូល​ទៅកាន់​៖

PNNDramaFanClub

អត្ថបទ៖ ថា ម៉ាលីដា