SONY នឹង​បន្ត​ចេញ​ស្មាតហ្វូន​ថ្មី តែ​មិន​ចង់​ប្រជែង​ជាមួយ Apple ឬ SAMSUNG

  • 2018-01-20 02:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈរ​លើ​វិស័យ​អាជីវកម្ម​ស្មាតហ្វូន ក្រុមហ៊ុន SONY នឹង​នៅ​តែ​បន្ត​ប្រកាស​បង្ហាញ មិន​ថា​តែ​ក្នុង​ពិព័រណ៍ MWC 2018 ដែល​ត្រៀម​ប្រព្រឹត្តិ​ទៅ​ក្នុង​អំឡុង​ខែ​កុម្ភៈ។ ប៉ុន្តែ CEO ក្រុមហ៊ុន​ជប៉ុន​លោក Kaz Hirai បាន​ទទួល​ស្គាល់​ថា​ខ្លួន​គ្មាន​គំនិត​ប្រជែង​ជាមួយ​ទីផ្សារ​ក្ដៅ​គគុក​ដូច​ជា​ក្រុមហ៊ុន SAMSUNG ឬ Apple នា​ពេល​បច្ចុប្បន្ន​ទេ។​

រូបតំណាងលោក Kaz Hirai

បុរស​វ័យ ៥៧ ឆ្នាំ​បាន​ថ្លែង​ដូច្នោះ​ថា "បើ​និយាយ​ពី​ហេតុផល​យុទ្ធសាស្ត្រ យើង​ចង់​ប្រាកដ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ថា SONY នឹង​នៅ​តែ​បន្ត ប៉ុន្តែ​មិន​សំដៅ​លើ​ការ​ប្រជែង​នៃ​អាជីវកម្ម​ស្មាតហ្វូន ផ្ទុយ​ទៅ​វិញ​ជា​អាជីវកម្ម​គមនាគមន៍"។

ប៉ុន្តែ​លោក Hirai បាន​បន្ត​ដោយ​អស់​សំណើច​បែប​នេះ​ថា​យ៉ាងណាមិញ SONY ក៏​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដ៏​ធំ​មួយ​នៃ​ផ្នែក​កាមេរ៉ា Image Sensor ឲ្យ​ស្លាកយីហោ​ស្មាតហ្វូន​ដទៃ មាន​ដូច​ជា​ក្រុមហ៊ុន Apple, SAMSUNG/LG និង Huawei ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា