សាក​ទាយ​មើល កីឡាករ​ណា​មាន​សាក់​ ញាក់​សាច់​បែប​នេះ?

  • 2018-01-19 11:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Memphis Depay គឺ​ជា​កីឡាករ​ដែល​មាន​សាក់​រូប​តោ​ដ៏​ធំ​បែប​នេះ។

កាល​ពី​ពេល​កន្លង​ទៅ ខ្សែ​ប្រយុទ្ធ Depay បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Unscripted ថា ខ្លួន​ចាក់​សាក់​នេះ ក្នុង​អំឡុង​ពេល​ខ្លួន​លេង​ឲ្យ​ក្លឹប Manchester United ។ រយៈ​ពេល​ដែល​ត្រូវ​ចំណាយ ដើម្បី​សាក់​រូប​តោ​ដ៏​ធំ​មួយ​នេះ គឺ​រហូត​ដល់​ទៅ ២៤​ម៉ោង។

ចំពោះ​អត្ថន័យ​ពី​ក្រោយ​សាក់​នេះ Depay បាន​គូស​បញ្ជាក់​ថា រូប​តោ​ហ្នឹង​ គឺ​តំណាង​ឲ្យ​ខ្លួន​តែ​ម្ដង ហើយ​ថែម​ទាំង​ថា ខ្លួន​មាន​បេះដូង​ដូច​តោ​ទៀត​ផង។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ហុល្លង់ Memphis Depay បាន​ចាក​ចេញ​ពី​ក្លឹប PSV មក​ចូល​រួម​ជាមួយ Manchester United កាល​ពី​ឆ្នាំ ២០១៥ ក្រោម​ការ​រំពឹង​ទុក​ដ៏​ខ្ពស់​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូច​ជា​មតិ​ទូទៅ​ក្នុង​ពិភព​បាល់ទាត់។ ទោះ​ជា​យ៉ាង​ណា កីឡាករ​រូប​នេះ​ហាក់​ធ្លាក់​ទម្រង់​លេង​ ពេល​មក​លេង​នៅ​អង់គ្លេស។ នៅ​ខែ​មករា​ ឆ្នាំ​មុន Depay ក៏​បាន​ធ្វើ​ការ​ចាក​ចេញ​ពី​ក្លឹប ទៅ Lyon បន្ទាប់​មិន​ជាប់​ជា​កីឡាករ​ជម្រើស​ដំបូង​របស់​អ្នក​ចាត់​ការ​ក្លឹប លោក Jose Mourinho៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម