Messi​ ជា​កីឡាករ​មាន​ប្រាក់បៀវត្សរ៍​ច្រើន​ជាង​គេ ឯ Ronaldo នៅ​លេខ​៥

  • 2018-01-20 02:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​នេះ​សារព័ត៌មាន​អេស្ប៉ាញ​បាន​បង្ហាញ​ចេញ​នូវ​កីឡាករ​​បាល់ទាត់​ដែល​មាន​ប្រាក់បៀវត្សរ៍​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ។ គេ​ឃើញ​ថា​ម្ចាស់​ពាន Ballon d'Or ២០១៧ Cristiano Ronaldo បាន​ត្រឹម​ស្ថិត​នៅ​លេខ​៥​ប៉ុណ្ណោះ ខណៈ​គូ​ប្រជែង  Lionel Messi នៅ​លេខ​មួយ។

ក្នុង​មួយ​ឆ្នាំ Ronaldo ​ទទួល​បាន​១៨,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​​សម្រាប់​ថ្លៃ​នឿយហត់។ យ៉ាងណា​ចំនួន​នេះ​ធ្វើ​ឲ្យ​គេ​ឈរ​នៅ​លេខ​៥​ នៅ​ពី​ក្រោម​កីឡាករ​លេង​នៅ​  Chinese Super League ២​នាក់​ និង​ក្រោម Neymar និង Messi។ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​មាន​ប្រាក់បៀវត្សរ៍​ច្រើន​ជាង​គេ៖

១.Lionel Messi (Barcelona) -៤០,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​

២.Neymar (PSG)- ៣១,៧លាន​ផោន​ក្នុង​មួយ​ឆ្នាំ​

៣.Oscar (Shanghai SIPG) -២១,១លាន​ផោន​ក្នុង​មួយ​ឆ្នាំ​

៤.Ezequiel Lavezzi (Hebei Fortune) ២០,៣លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៥.Cristiano Ronaldo (Real Madrid) - ១៨,៥លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៦.Hulk (Shanghai SIPG) - ១៧,៦លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៧.Kylian Mbappe (PSG) – ១៥,៩លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៨.Paul Pogba (Man United) - ១៥,៤លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៩.Graziano Pelle (Shandong Luneng) -១៥លាន​ផោន​ក្នុង​មួយ​ឆ្នាំ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ