ផលិតកម្ម SM ប្រកាស​ចេញ​អាល់ប៊ុមពិសេសរបស់ Jonghyun

  • 2018-01-21 02:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម​ SM បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ទាក់ទង​នឹង​គម្រោង​បញ្ចេញ​អាល់​ប៊ុម​របស់​ Jonghyun មាន​ចំណងជើង​ថា​ "Poet | Artist” ដែល​បាន​ថត​ចប់​រួច​រាល់​មុន​ មុន​លោក​ទទួល​មរណភាព។

នៅ​លើ​គណនី​ Twitter របស់​ SHINee ផលិតកម្ម​ SM បាន​ប្រកាស​ជា​ផ្លូវ​ការ​ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​លម្អិត​របស់​គម្រោង​ចេញ​អាល់ប៊ុម​របស់​ Jonghyun។ សេចក្ដីប្រកាស​នោះ​មាន​ខ្លឹម​សារ​ថា៖

“សួស្ដី! នេះ​គឺ​ផលិតកម្ម​ SM, យើង​ចង់​ជម្រាប​ជូន​ថា​ ខាង​ផលិតកម្ម​មាន​គម្រោង​ចេញ​អាល់ប៊ុម​ជាពិសេស​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​ស្រឡាញ់​ Jonghyun ក៏​ដូចជា​ចម្រៀង​របស់​លោក។ យើង​សម្រេច​បញ្ចេញ​សមិទ្ធផល​ដែល​យើង​ បង្កើត​ជាមួយ​ Jonghyun កាល​ពី​ឆ្នាំ​មុននេះ​ តាម​ការ​គ្រោង​ទុក​ដែល​ថា​ត្រូវ​ចេញ​នៅ​ដើម​ឆ្នាំ។ អាល់ប៊ុម​ 'Poet | Artist' របស់​ Jonghyun នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​ ២៣ ខែ​មករា​ វេលា​ម៉ោង​ ១២ថ្ងៃ​ត្រង់។ យើង​សង្ឃឹម​ថា​ ទឹកចិត្តស្រឡាញ់​​​របស់​ Jonghyun ចំពោះ​តន្ត្រី​ គឺ​ធំធេង​ជាង​អ្នកណា​ទាំង​អស់ ព្រោះ​លោក​បាន​ប្រឹង​ប្រែង​ធ្វើការ​លើ​ការងារ​នេះ​ណាស់ ក្នុង​បំណង​ផ្សារ​ភ្ជាប់​អារម្មណ៍​តាម​រយៈ​តន្ត្រី​ ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ យើង​នឹង​ប្រគល់​នូវ​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​អាល់ប៊ុម​ទាំង​នោះ​ ជូន​ចំពោះ​ម្ដាយ​របស់​ Jonghyun ក៏​ដូចជា​បង្កើត​មូលនិធិ​​ ឫ​អង្គការ​មួយ​ ដើម្បី​ជួយ​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក។ សូមអរគុណ"។

ជាការពិត​ កន្លង​ទៅ​អស់​រយៈ​ពេល​ ១​ខែ​ជាង​ហើយ​ ដែល​តារា​ប្រុស​គួរ​ឲ្យ​ស្រឡាញ់​ Jonghyun បាន​ឃ្លាត​ពី​អ្នក​គ្រប់​គ្នា​ទៅ​ទី​ដ៏​សែន​ឆ្ងាយ។ លោក​ត្រូវ​បាន​ចាត់​ទុក​ជា​តារា​ប្រុស​ដែល​ឆ្លង​កាត់​ឧបសគ្គ​ច្រើន​ ប៉ុន្តែ​ចំពោះ​អ្នក​គាំទ្រ​ ឫ​មនុស្ស​ជុំវិញ​ខ្លួន​ លោក​តែង​បង្ហាញ​នូវ​ស្នាមញញឹមជានិច្ច។ រហូត​ដល់​ថ្ងៃ​ លោក​សម្រេច​បញ្ចប់​អ្វីៗ​គ្រប់​យ៉ាង​ ទើប​គ្រប់​គ្នា​ដឹង​ច្បាស់​ពី​ផល​លំបាក​លោក​ជួប​ប្រទះ​ វា​ធំធេង​កម្រិតណា៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម