ទិដ្ឋភាពចុះអ័ព្ទពីអគារខ្ពស់កប់ពពក នៅទីក្រុងឌូបៃ កម្របានឃើញ

  • 2018-01-21 07:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rustam Azmi ជា​អ្នក​ជំនួញ​ជនជាតិ​ឥណ្ឌា បាន​ថតរូប​ទិដ្ឋភាព​​ចុះអ័ព្ទ​ក្រាស់ឃ្មឹក​ដ៏​កម្រ​មួយ​ពី​អាគារ​កប់ពពក ជាន់​ទី​៨៨​ នៃ​ទីក្រុង​ឌូបៃ ធ្វើ​ឲ្យ​រូបភាព​ទាំង​នោះ​មើល​ទៅ​ប្រៀបប្រដូច​នឹង​ឋាន​មួយ​ផ្សេង​ទៀត។

បុរស​វ័យ ៣១​ ឆ្នាំ ដែល​បាន​រស់នៅ​ឌូបៃ​អស់​រយៈពេល​២៨​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា លោក​បាន​ឃើញ​មេឃ​ចុះអ័ព្ទ​​បែប​នេះ​ម្តង​ដែរ​កាល​ពី​ឆ្នាំ ២០១៤ ហើយ​ពេល​នេះ​លោក​បាន​ឃើញ​ម្តង​ទៀត ប៉ុន្តែ​លោក​មិន​ច្បាស់​ថា ពេល​ណា​នឹង​មាន​ទៀត​ទេ។

ចង់​ដឹង​ថា ទិដ្ឋភាព​​ពេល​ព្រះអាទិត្យ​ទើប​រះ​ក្នុង​ពេល​ផ្ទៃ​មេឃ​ចុះអ័ព្ទ​នៅ​ឌូបៃ ​ស្រស់​ស្អាត​ប៉ុណ្ណា សូម​ទស្សនា​រូបភាព​ខាង​ក្រោម៖

ប្រភព៖ Caters News Agency   ប្រែ​សម្រួល៖ សុខ លាងហ៊ត