YouTube បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត នឹង​ធ្វើ​ឲ្យ​អ្នក​រក​លុយ​​កាន់តែ​វេទនាចិត្ត

  • 2018-01-22 02:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន YouTube បាន​ប្រកាស​ពី​ការ​បញ្ចេញ​មុខងារ​ថ្មី​ឲ្យ​ឈ្មោះ Intelligence Desk ដែល​អាច​ត្រួតពិនិត្យ​វីដេអូ​ល្មើស​លក្ខខណ្ឌ​បាន​កាន់​តែ​លឿន មុន​វីដេអូ​ទាំង​នោះ​ចេញ​ផ្សាយ​លើ​គេហទំព័រ​ជា​សាធារណៈ។

មុខងារ​ថ្មី​នឹង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​បណ្ដា​បុគ្គលិក​នៃ​ក្រុមហ៊ុន YouTube ផ្ទាល់, បុគ្គលិក​ភាគី​ទី​បី និង​បច្ចេកវិទ្យា AI ឆ្លង​កាត់​ទិន្នន័យ​ពី Google ក៏​ដូច​ជា​បណ្ដាញ​សង្គម បន្ថែម​ពី​របាយការណ៍​នៃ​អ្នក​ប្រើប្រាស់។ គ្រប់​វីដេអូ​ទាំង​អស់ មុន​នឹង​អាច​បង្ហោះ​ចេញ​ទៅ​បាន ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​សិន បើ​ករណី​វីដេអូ​នោះ​ល្មើស​គោលការណ៍​ណា​មួយ​របស់​ក្រុមហ៊ុន ភ្លាមៗ​វីដេអូ​នឹង​ត្រូវ​រក្សា​ទុក និង​ពុំ​អនុញ្ញាត​ឲ្យ​បង្ហោះ​ចេញ​បាន​ឡើយ។​

គូស​បញ្ជាក់​ថា​ការ​រឹត​បន្តឹង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពេល​ម្ចាស់​គណនី​ល្បី​ឈ្មោះ Logan Paul បាន​បង្ហោះ​វីដេអូ​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ ទាក់ទង​នឹង​សាកសព​មនុស្ស​ចង​ក​នៅ​ក្នុង​ព្រៃ​ប្រទេស​ជប៉ុន ក្រោម​ចំណង​ជើង Suicide Forest។​

​>>ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម