អាជ្ញា​កណ្ដាល​ ចៅក្រម​វាយ​កូន​ឃ្លី​លើ​តុ​ ៨រូប ​ប្រឡង​ជាប់​កម្រិត​មូលដ្ឋាន​ និង​ទទួល​ស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​

  • 2018-01-22 04:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្នុង​ចំណោម​សិក្ខាកាម​ ២៥រូប​ ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ ចៅក្រម​ ថ្នាក់​មូលដ្ឋាន​៣ថ្ងៃ​កន្លង​ទៅ​នេះ​ មាន​៨នាក់ ​ដែល​ប្រឡង​ជាប់​​ និង​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​អន្តរជាតិ។​

លោក ប៊ុយ សុភ័ណ្ឌ(ឆ្វេង) គ្រូឧបទេសមក​ពី​ប្រទេសហ្វីលីពីន(ស្ដាំ)

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​ស្ដី​ទី​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​បាន​ឲ្យ​ដឹង​ថា​ ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​៣ថ្ងៃ​កន្លង​ទៅ​នេះ​ មើល​ឃើញ​ថា​សិក្ខាកាម​ មាន​ការ​ផុលផុស​ និង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ច្រើន​ ដូច​ជា​បទ​បញ្ជា​ផ្សេងៗ​ដែល​ពួកគេ​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក។​ ក្រៅ​ពី​នោះ​សិក្ខាកាម​បាន​សិក្សា​បន្ថែម​នូវ​កិច្ចការ​មួយ​ចំនួន​ដែល​ពួកគេ​ត្រូវ​យក​ទៅ​អនុវត្ត​ នៅ​ពេល​ធ្វើ​ជា​អាជ្ញាកណ្ដាល​ និង​ចៅក្រម​នានា​នៅ​ពេល​រៀបចំ​ការ​ប្រកួត​ខាង​មុខ។​

ពេលកំពុងសិក្សា

​អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ នេះ​ជាជំហាន​មួយ​សម្រាប់​អាជ្ញាកណ្ដាល​ ចៅក្រម​ទាំង​អស់​បាន​ពង្រឹង​ចំណេះ​ដឹង​ថែម​ទៀត​ ហើយ​នៅ​ខែ​មិនា​ខាង​មុខ​នេះ​ សហព័ន្ធ​គ្រោង​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ជា​ថ្មី​ម្ដង​ទៀត។​ បន្ទាប់​ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី២​រួច​ សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​នឹង​ស្នើសុំ​ទៅ​សហព័ន្ធ​វាយ​កូន​ឃ្លី​អន្តរជាតិ ​ដើម្បី​ធ្វើ​ការ​ប្រឡង​នៅ​កម្ពុជា​ហើយ​ប្រសិន​ពួកគេ​ប្រឡង​ជាប់​នោះ​ នឹង​ក្លាយ​ជា​ចៅក្រម ​អាជ្ញាកណ្ដាល​អន្តរជាតិ​តែ​ម្ដង​ និង​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដូច​ជា​ ស៊ីហ្គេម​ ជា​ដើម​ផង​ដែរ។​

សិក្ខាកាមថតរូបជុំ​គ្នា

វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម ​អាជ្ញាកណ្ដាល​កម្រិត​មូលដ្ឋាន​នេះ​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២១​ ខែ​មករា​ ឆ្នាំ​២០១៨​ នៅ​ NOCC​ ដែល​មាន​សិក្ខាកាម​ ២៥នាក់ ​សុទ្ធ​ជា​ចៅក្រម ​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​ និង​អតីត​កីឡាករ​ផង​ដែរ។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ក៏​បាន​គ្រូ​ឧបទេស​កម្រិត​អន្តរជាតិ​មក​ពី​ប្រទេស​ហ្វីលីពីន​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​