ក្មេង​ស្អាតឆ្លាត​! ម៉ូដែល​កម្ពុជា​រូប​នេះ ចេះនិយាយ​៤​ភាសា​

  • 2018-01-22 07:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marianne Clais គឺ​ជា​ពន្លក​ថ្មី​ក្នុង​វិស័យ​ដើរ​ម៉ូដ ​ក្នុង​ក្រុម​ម៉ូដែល​របស់​អ្នក​ច្នៃ​ម៉ូដ​ គង់ សីហា ហៅ ​Oliva។

Marianne Clais ​ហៅ​ខ្មែរ​ថា​ សោម៉ា មាន​វ័យ​១៤​ឆ្នាំ ជា​កូន​ខ្មែរ​កាត់​បារាំង​ ដែល​កើត​ និង​ធំ​ធាត់​​នៅ​កម្ពុជា។ ​នាង​ ​មាន​ឪពុក​ជា​ជន​ជាតិ​បារាំង​ និង​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ ​ដែល​ក្ដាប់​ជំនួញ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ។

សព្វ​ថ្ងៃ​ សោម៉ា កំពុង​បន្ត​ការ​សិក្សា​នៅ​សាលា​បារាំង​​ដេកាត។ នៅ​ទី​នោះ​ នាង​​រៀន​៤​ភាសា​រួម​មាន​ បារាំង​ ខ្មែរ អង់គ្លេស និង​ អេស្ប៉ាញ។ ស្រី​ស្អាត​វ័យ​១៤​ឆ្នាំ​រូប​នេះ​លើក​ឡើង​ថា សម្រាប់​អនាគត​រូប​នាង​មិន​ទាន់​ច្បាស់​ថា​នឹង​បន្ត​ជា​អាជីព​ឪពុក​ម្ដាយ​ ឬ​ចាប់​ជំនាញ​នេះ​នៅឡើយ​ទេ។

នាង​គ្រាន់​តែ​ដឹង​ថា ខ្លួន​​មាន​និស្ស័យ​ ហើយ​ចូល​ចិត្ត​បង្ហាញ​ម៉ូដ និង​ថត​រូប ក្រោយ​មក​នាង​ឃើញ​ Oliva បើក​ថ្នាក់​បង្ហាត់​ម៉ូដែល​តាម​រយៈ​ Facebook នាង​បាន​ឲ្យ​មិត្តភ័ក្ដិ​ជួយ​ទាក់​ទង​ឲ្យ​ចូល​រៀន​តែ​ម្ដង៕

អត្ថបទ៖ សុខណា