ចេញ​ហើយៗ កែវ ស្រី​នាង ពេញ​ដោយ​មន្ត​ស្នេហ៍​ក្នុង Trailer ចម្រៀង​ថ្មី​របស់ អេនឌី

  • 2018-01-22 08:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សម្ងំ​ថត​យ៉ាង​សស្រាក់សស្រាំ​អស់​ពេល​យ៉ាង​យូរ​ ឥឡូវ​នេះ អេនឌី បាន​បញ្ចេញTrailer បទ​ចម្រៀង​របស់​ខ្លួន​ថ្មី​របស់​ខ្លួន​ទៀត​ហើយ ដែល​ក្នុង Trailer នេះ​មាន​២​បទ​បញ្ចូល​គ្នា​តែ​ម្ដង។ បទ​ទី​១ គឺ​ជា​ការ​ច្រៀង​ឡើង​វិញ​នូវ​បទ​​អធិរាជ​សំឡេង​មាស "វិល​វិញ​អូន" និង​បទ​ទី​២ គឺ​ជា​វីដេអូ Original Song បទ​ថ្មី​របស់​លោក​មាន​ចំណង​ជើង​ថា "មនុស្ស​សំខាន់​សម្រាប់​ថ្ងៃ​ថ្មី"។

តាម​លោក អេនឌី វីដេអូ​ចម្រៀង​ទាំង​ពីរ​បទ គ្រោង​នឹង​ចេញ​ផ្លូវ​ការ​ឆាប់​ៗ បន្ទាប់​ពី Trailer បាន​ចេញ​ជូន​ប្រិយមិត្ត​ទស្សនា មិន​ប៉ុន្មាន​ថ្ងៃ ខណៈ​បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កែ​សម្រួល​បច្ចេកទេស​ចុង​ក្រោយ។

និយាយ​ពី​វីដេអូ​ចម្រៀង​ទាំង​ពីរ​បទ​នេះ តារា​ស្រី​ជួរ​មុខ កែវ ស្រី​នាង ដែល​ដក​ខ្លួន​ទៅ​ក្ដាប់​ជំនាញ​ធំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន អេនឌី អញ្ជើញ​ឲ្យ​ចូល​រួម។ រូបភាព​សន្លឹក​ជា​ច្រើន​ពី​បទ​ចម្រៀង​ខាង​លើ ធ្លាប់​បាន​ចេញ​ជា​សាធារណៈ​រួច​មក​ហើយ ដោយ​បាន​​បង្ហាញ​ឲ្យ​ឃើញ​ថា តារា​ស្រី​ជួរ​មុខ​រូប​នេះ នៅ​តែ​មាន​សម្ផស្ស​ស្រស់​ស្អាត​ខ្លាំង។

តែ​តាម​រយៈ​វីដេអូ​ចម្រៀង​ចេញ​ក្ដៅ​ៗ​នេះ​ទៀត គេ​ឃើញ​ថា កែវ ស្រី​នាង កើន​មន្ត​ស្នេហ៍​ទ្វេដង។ បទ​ចម្រៀង​ក៏​ពីរោះ មនុស្ស​ក៏​ស្អាត តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម