Xiaomi ចេញ Laptop ថ្មី​កាច់កុង MacBook Air តម្លៃ​តែ ៨៥០ ដុល្លារ

  • 2018-01-23 00:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi បាន​បន្ត​ធ្វើ​ការ​វិវត្តន៍​នូវ Laptop ជំនាន់​ក្រោយ Mi Notebook Air ដោយ​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន អម​កាត​ក្រាហ្វិក​ជំនាន់​ក្រោយ បន្សំ​មុខងារ​កាត់​បន្ថយ​កម្ដៅ​នៅ​ពេល​លេង​ហ្គេម។ អាប់ដែត​ឡើង​ដល់​អង្គ​គណនា Intel Core i5 ជំនាន់​ទី ៨ និង Core i7 ស្រប​ជាមួយ​កាត​ក្រាហ្វិក NVIDIA GeForceMX150។

ប្រភេទ​កុំព្យូទ័រ​យួរដៃ​ទំហំ​ ១៣.៣ អ៊ីញ​មួយ​នេះ មាន​កម្រាស់​ខ្លួន​ស្តើង ១៤.៨ ម.ម និង​ទម្ងន់​ស្រាល​ល្មម ១.៣ គីឡូក្រាម។​ មាន​ភ្ជាប់​មុខងារ​ស្កេន​ខ្ចៅ​ដៃ នៅ​លើ Trackpad អម​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក FullHD 1080p ហើយ​មាន​ថាមពល​ថ្ម​កាន់​ដល់ ៩.៥ ម៉ោង។​

​​ដំណើរការ​លើ​ប្រព័ន្ធ Windows 10 ហើយ ហើយ​ម៉ូដែល RAM 8GB អង្គ​ផ្ទុក SSD ទំហំ 256GB មាន​តម្លៃ​ចាប់​ពី ៥ ៣៩៩ យន់ ឬ​ក្បែរ ៨៥០ ដុល្លារ​ ឡើង​ទៅ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា