មិន​ណយ! ប្រាក់​អាទិត្យ Son​ ច្រើន​ជាង Alli, Eriksen និង Lamela ទៀត!

  • 2018-01-22 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​ទិញ​ Son Heung-min ពី Bayer 04 Leverkusen កាល​ពី​២០១៥ ក្នុង​តម្លៃ​២២​លាន​ផោន​និង​ផ្ដល់​កុងត្រា​រយៈពេល​៤​ឆ្នាំ។ ជាង​ពីរ​រដូវ​កាល​នៅ​ទីក្រុង​ឡុងដ៍​កីឡាករ​កូរ៉េ​ខាង​ត្បូង​​បង្ហាញ​សមត្ថភាព​ល្អ​គួរ បង្ហាញ​ខ្លួន​ក្នុង​លីគ​បាន​៨៤​ប្រកួត ទាត់​បញ្ចូល​ទី​២៦​គ្រាប់។

បើ​ងាក​​ទៅ​ប្រាក់​​ថ្លៃ​ពលកម្ម​វិញ Son ជា​កីឡាករ​មាន​ប្រាក់​អាទិត្យ​ថ្លៃ​មួយ​រូប​ក្នុង​ក្រុម​ទទួល​បាន​៨,៥​ម៉ឺន​ផោន (ជាង​១០​ម៉ឺន​ដុល្លារ) ក្នុង​​មួយ​សប្ដាហ៍។ បើ​ប្រៀបធៀប​ចំនួន​​​នេះ​គេ​មាន​ប្រាក់បៀវត្សរ៍​លើ​កីឡាករ​ខ្លាំង​ៗ​របស់ Tottenham Hotspur ជា​ច្រើន។

Dele Alli ដែល​ជា​ខ្សែ​បម្រើ​​ពូកែ​ស៊ុត​ម្នាក់​​ស្ទើរ​តែ​​ក្រុម​មិន​អាច​ខ្វះ​បាន​​ទទួល​បាន​ត្រឹម​៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ឯ កីឡាករ​ដែល​ជា​អ្នក​នាំ​លេង Christian Eriksen បាន​​៧,៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ខណៈ Erik Lamela បាន​៧​ម៉ឺន​ផោន។ Hugo Lloris ជា​កីឡាករ​​ទទួល​ថ្លៃ​នឿយ​ហត់​ច្រើន​ជាង​គេ​១២​ម៉ឺន​ផោន ឯ​ Jan Vertonghen និង Harry Kane បាន​ម្នាក់​១០​ម៉ឺន​ផោន៕

អត្ថបទ៖ ហេង សុធារិទ្ធិ