ការច្នៃគ្រាប់កាំភ្លើង​ធ្វើ​គ្រឿង​អលង្ការ មិនមែន​រំលឹក​ពីសង្គ្រាម តែ​ដើម្បី​លើក​តម្កើង​ពីសន្ដិភាព

  • 2018-01-23 02:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​ដ៏ធំមួយ​នៅ​កម្ពុជា បាន​ច្នៃគ្រាប់​កាំភ្លើង​ដែលសេសសល់​ពី​សង្គ្រាម និង​ ពី​ការ​បាញ់​ហាត់​សមយុទ្ធ​ មក​ធ្វើ​ជា​គ្រឿង​អលង្ការ ព្រោះតែហេតុ​ផល​មួយ​ នោះ​គឺ​ចង់​លើក​តម្កើង​សន្ដិភាព​ច្រើន​ជាង​រំលឹក​ពី​សង្គ្រាម។

«គ្រឿង​អលង្ការ​ធ្វើ​ពី​គ្រាប់​កាំភ្លើង​មិនមែន​ធ្វើ​ឡើង​ដើម្បី​រំលឹក​ពី​សង្គញរាម​ទេ តែ​ដើម្បី​លើក​តម្កើង​ពី​សន្ដិភាព​»។ នេះជា​ការ​លើកឡើង​របស់​​អ្នក​ស្រី ញ៉ុក និមល អ្នក​គ្រប់​គ្រង​ទូទៅ នៃ​សមាគម​រចនា។ សមាគម​រចនា អាច​ច្នៃ​​សម្បក​គ្រាប់​កាំភ្លើង​ដើម្បី​ផលិត​ជា​គ្រឿង​អលង្ការ ដូចជា ក្រវិល ចិញ្ចៀន កងដៃ ខ្សែ ក បន្តោង​ខ្សែក ក្រវិល ជាដើម។

ទន្ទឹម​នឹង​ភាព​ច្នៃ​ប្រឌិត​ដ៏ពូកែ​មួយ​នេះ គ្រឿង​អលង្ការ​ធ្វើ​ពី​គ្រាប់​កាំភ្លើង បាន​នាំចេញ​ទៅ​លក់​នៅ​បរទេស​ ដូច​ជា អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ កាណាដា អង់គ្លេស និង ជប៉ុន។

អត្ថបទ៖ ក្រុមការងារ​ផ្លូវ​ទៅស្រុក