នៅចាំអីទៀត! ការងារជាង៣០០​កន្លែង កាន់CVទៅភ្លាម​ សម្ភាសន៍ភ្លាម

  • 2018-01-23 09:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ការងារ​នឹង​រៀបចំវេទិកា​ការងារ​មួយ​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៨ ដែល​ក្នុង​វេទិកា​នេះ​អ្នក​ចង់​ស្វែង​រក​ការងារអាចកាន់​ប្រ​វត្តិរូបសង្ខេប​​ទៅជាមួយ និង​ទទួលបាន​ការ​ធ្វើ​សម្ភាស​នៅ​នឹង​កន្លែង​តែ​ម្តង។

(រូបតំណាង)

បើតាម​សេចក្តីជូន​ដំណឹង​របស់​ក្រ​សួងការងារចេញផ្សាយ​នៅថ្ងៃនេះ​ឲ្យ​ដឹងថា​វេទិកាការងារនេះ​នឹង​ចាប់​ផ្តើមពី​ម៉ោង​៨ព្រឹក​រហូត​ដល់​ម៉ោង​៥ល្ងាច នៅ​ក្នុង​បរិវេណ​​ក្រ​សួង​តែម្តង។ ក្រ​សួង​ឲ្យ​ដឹងទៀត​ថា​វេទិកានេះ​នឹង​ផ្តល់​ឱកាស​ការងារ​ចំនួន​៣២៧​កន្លែង​មកពី​ស្ថាប័ន​ចំនួន​៤។

ការងារ​ដែលអាចរកបាន​ក្នុង​ឱកាស​នោះមាន​ដូចជា​មន្ត្រីឥណទាន ប្រ​ធាន​ផ្នែកធនធាន​មនុស្ស ចុងភៅ ពត៌មានវិទ្យា ប្រ​ធាន​ផ្នែក​លក់ និង​គណនេយ្យករ​ជាដើម។

ក្រ​សួង​បញ្ជាក់​ដែរថា​តំណាង​ក្រុម​ហ៊ុន​នឹង​ធ្វើ​សម្ភាស​ដល់​បេក្ខជន​ដោយ​ផ្ទាល់​ក្នុង​វេទិកានេះ៕

អត្ថបទ៖ ទូច សុខា