ដឹង​ថា នរណា​គ្រង​តំណែង​ម្ចាស់​អាវ​លេខ ៧ Man Utd​ ខ្លះ ក្រោយ​ជំនាន់ Ronaldo?

  • 2018-01-23 12:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ចាក​ចេញ​ពី​ក្លឹប Manchester United កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ ២០០៩ មាន​កីឡាករ​ចំនួន ៥​ហើយ​ដែល​បាន​ពាក់​អាវ​លេខ ៧​របស់​ក្លឹប ក្នុង​នោះ​មាន​ដូច​ត​ទៅ៖

១.Michael Owen (២០០៩-២០១២)៖

២.Antonio Valencia (២០១២-២០១៣)៖

៣.Angel Di Maria (២០១៤-២០១៥)៖

៤.Memphis Depay (២០១៥- ២០១៧)៖

៥.Alexis Sanchez (២០១៨-បច្ចុប្បន្ន)៖

សូម​បញ្ជាក់​ផង​ដែរ​ថា អាវ​លេខ ៧​ ត្រូវ​បាន​ចាត់​ថា​ ជា​អាវ​មួយ​ដ៏​ពោរ​ពេញ​ទៅ​ដោយ​អត្ថន័យ​សម្រាប់​ក្លឹប​បិសាច​ក្រហម ដោយ​សារ​កីឡាករ​ល្អៗ​ជា​ច្រើន​ដូច​ជា Eric Cantona, David Beckham និង Cristiano Ronaldo ជា​ដើម​សុទ្ធ​តែ​ធ្លាប់​ជា​ម្ចាស់​អាវ​នេះ។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​​ការ​ចាក​ចេញ​របស់ Ronaldo កាល​ពី​ឆ្នាំ ២០០៩ ទៅ ក្លឹប​បិសាច​ក្រហម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មិន​ទាន់​រក​ឃើញ​កីឡាករ​ណា​ដែល​ស័ក្ដិសម​ក្នុង​ការ​គ្រង​អាវ​លេខ ៧​ឡើយ ដោយ​ Owen, Valencia, Di Maria និង Depay សុទ្ធតែមិន​បាន​បង្ហាញ​ទម្រង់​លេងល្អ​របស់​ខ្លួន ​កាល​ពី​នៅ​ជា​ម្ចាស់​អាវ​នេះ។

ខណៈ​ Sanchez ទើបតែចូលរួមផ្លូវការជាមួយ Manchester United ក្នុង​ថ្ងៃ​នេះ តើ​កីឡាករឈីលី នឹង​ក្លាយ​ជា​កីឡាករ​ពាក់​លេខ ៧​ដ៏​ល្អ​ឬ​ទេ សម្រាប់​ក្លឹប​? ចម្លើយ​មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម