ធ្លាយ​រូប​មួយ​សន្លឹក​ បង្ហាញ​ថា Sanchez ជា​អ្នក​គាំទ្រ​ Man Utd

  • 2018-01-24 03:08:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez បាន​ផ្ទេរ​ពី​​ Arsenal ទៅ​ Manchester United នៅ​ខែ​មករា​នេះ​ ដោយ​ពាក់​លេខ​៧ ជា​លេខ​ដ៏​ល្បីល្បាញ​បំផុត​របស់​ក្លឹប។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​ក្លឹប​បិសាច​ក្រហម ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឈីលី​បាន​និយាយ​ថា​ ការ​លេង​ឲ្យ​ Man Utd គឺ​ជា​ក្ដី​ស្រមៃ​តាំង​ពី​ក្មេង​មក។

ស្ដាប់​ដំបូង​ហាក់​ពិបាក​​​ជឿ​ត្បិត​កីឡាករ​វ័យ​២៩​ឆ្នាំ​​បាន​ជ្រើស​យក​ Arsenal ក្រោយ​ចាកចេញ​ពី Barcelona ប៉ុន្តែ​​ពេល​នេះ​មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​ Sanchez ពាក់​អាវ​ Man Utd តាំង​ពី​វ័យ​ទម្រង់​​ដែល​វា​ហាក់​ជា​​ភស្តុតាង​​បង្ហាញ​ថា​រូប​គេ​មិន​បាន​កុហក​នោះ​ទេ។

“កាល​នៅ​ក្មេង​ខ្ញុំ​តែង​តែង​ស្រមៃ​ចង់​លេង​ឲ្យ​ United។ ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​លោក​ Sir Alex Ferguson ប្រហែល​២០​នាទី​ពី​បំណង​នេះ"។ កីឡាករ​ដែល​ស៊ុត​៨០​គ្រាប់​ឲ្យ​ Arsenal និយាយ​ដូច្នេះ៕

អត្ថបទ៖ វិរ័ត្ន