ចរចា​គ្នា​មិន​ត្រូវ​ ធ្វើ​ឱ្យ​ ច្រឹង ពលរដ្ឋ ​មិន​អាច​ចូលរួម​ជាមួយ វិសាខា បាន

  • 2018-01-25 02:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ច្រឹង ពលរដ្ឋ មិន​អាច​ចូលរួម​ជាមួយ​ក្រុម​វិសាខា​បាន​ទេ ក្រោយ​ពី​មាន​ការ​ចរចា​គ្នា​មិន​ត្រូវរវាង​ក្លឹប​វិសាខា ​និង​ក្លឹប​ក្រសួង​ការពារ​ជាតិ។

បើ​តាម​លោក ហ៊ុក សុចិត្រា ​អ្នក​ចាត់ការ​ក្រុម​វិសាខា បាន​បញ្ជាក់​ដូច​ខាង​លើ​ក្នុង​សន្នីសីទកាសែត​បង្ហាញ​កីឡាករ​ថ្មី​​កាល​ពី​ព្រឹកមិញ​នេះ។ អ្នក​ចាត់ការ​រូប​នេះ​បាន​បន្ថែម​ថា ​មាន​ការ​ចរចា​គ្នា​ច្រើន​ចំពោះ​រឿង​ ពលរដ្ឋ​នេះ ​ដោយ​និយាយ​គ្នា​ជា​យូរ​មក​ហើយ តែ​ចុង​ក្រោយ​បែរ​ជា​មិន​អាច​សម្រេច​បាន​ទៅ​វិញ៕

អត្ថបទ៖ មុន្នីរម្យ