ស្ប៉ត​​ថ្មី​របស់​ OnePlus 5T ត្រូវ​​អ្នក​គាំទ្រ​រិះគន់​ថាអន់បំផុត

  • 2018-01-25 02:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​យប់​មិញ​នេះ​ OnePlus បាន​បញ្ចេញ​វីដេអូ​ស្ប៉ត​ថ្មី​​ដែល​បង្អួត​ពី​សមត្ថភាព​​ល្បឿន​របស់​ OnePlus 5T ដោយ​ធៀប​នឹង​ Samsung Galaxy Note8។

ក្នុង​វីដេអូ​មាន​បង្ហាញ​ពី​បុរស​ពីរ​នាក់​ ប្រកួត​គ្នា​បើក​កម្មវិធី​ចំនួន​ ២០ ​ដោយ​ម្នាក់​ប្រើ​ Galaxy Note8 និង​ម្នាក់​ទៀត​ប្រើ​ OnePlus 5T។ អ្នក​ដែល​អាច​បើក​កម្មវិធី​ទាំង​ ២០​ មុន​គេ​នឹង​អាច​ចាក​ចេញ​បាន ហើយ​ចុង​ក្រោយ​ឃើញ​ថា​អ្នក​ប្រើ​ OnePlus 5T បញ្ចប់​បាន​មុន។

ត្បិត​ថា​ជា​វីដេអូ​ស្ប៉ត​ដ៏​ប្លែក​មួយ​ ប៉ុន្តែ​វា​​មិន​ទទួល​បាន​ការ​សរសើរ​តែ​បែរ​ជា​ទទួល​បាន​ការ​រិះគន់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ YouTube ហើយ​មាន​ខ្លះ​ជា​អ្នក​គាំទ្រ​ OnePlus ទៀត​ផង។ មាន​ការ​បញ្ចេញ​មតិ​ថា ៖ "ជា​គំនិត​អន់​បំផុត​​ដើម្បី​ផ្សាយ​ពី​ល្បឿន​ទូរសព្ទ​របស់​អ្នក...ខ្ញុំ​ជា​អ្នក​ប្រើ​ OnePlus ប៉ុន្តែ​សុំ​កុំ​បង្កើត​ស្ប៉ត​ឆ្កួត​បែប​នេះ”។

មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​វីដេអូ​ស្ប៉ត​របស់​​ OnePlus ត្រូវ​គេ​រិះគន់។ ជាក់​ស្ដែង​​ចំពោះ​​វីដេអូ​បើក​ប្រអប់​ OnePlus 5 លើ​រថយន្ត​ Lamborghini ក៏​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​សន្ធឹក​ដែរ៕​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង