អស្ចារ្យមែន! យុវវ័យមួយចំនួនក្លាហានបង្ហាញសមត្ថភាពដើម្បីក្លាយជាតារា ចុះអ្នកវិញ?​

  • 2018-01-25 07:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន បេក្ខនារី ជាច្រើនបានបោះជំហានដល់ដំណាក់កាលជ្រើសក្នុងវគ្គទីមួយកម្មវិធី Music Magic Love ហើយ ចុះអ្នកទាំងអស់គ្នាវិញ ហ៊ានបង្ហាញសមត្ថភាពពិតរបស់ខ្លួនទេ?

នៅសល់ទៅ ៤ថ្ងៃទៀតប៉ុណ្ណោះ ការទទួលពាក្យចូលរួមប្រឡងក្នុងកម្មវិធី Music Magic Love នឹងត្រូវបញ្ចប់ ហើយផលិតករភាពយន្ត លោក Deependra Gauchan អ្នកដឹកនាំរឿង សុធា អុីនេស តារាចម្រៀង Original Sia និង Sam Rocker នឹងជ្រើសបេក្ខភាពដែលមានសមត្ថភាពទាំងសម្តែង និងការច្រៀងចម្រៀង ដើម្បីទទួលបានជយលាភី ទឹកប្រាក់ ម្នាក់ ១ ០០០ ដុល្លារ និងឱកាសក្លាយជាតួសម្តែងក្នុងភាពយន្តថ្មី ដែលមានតែនៅលើ Soyo ប៉ុណ្ណោះ។

រួសរាន់ឡើង ឱកាសល្អមិនចាំយើងឡើយ ដាក់ពាក្យមកឥឡូវនេះ ដោយគ្រាន់តែផ្ញើវីដេអូស្នា​ដៃ​ចម្រៀង​ជា​ក្រុម​ ឬ​ទោល ដែល​មាន​រយៈ​ពេល​ពី​២ ទៅ៣នាទី​របស់ប្រិយមិត្ត មក​កាន់អ៊ីម៉ែល mml@sabay.com។

សូមគោរពតាមលក្ខ​ខណ្ឌ​​ចូលរួមខាងក្រោម

  • បេក្ខភាព​ទាំង​​អស់​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​

  • មាន​អាយុ​ចាប់​ពី​២០ ដល់​៣០​ឆ្នាំ​

  • អាច​ចូល​រួម​ជា​លក្ខណៈ​ទោល​ និង​ក្រុម (ការ​ចូល​រួម​ជា​ក្រុម​មាន​សិទ្ធិ​អាទិភាព​) ​​- ពុំ​មាន​ជាប់​កុង​ត្រា​ជា​មួយ​ផលិត​កម្ម​នានា

  • អាច​ច្រៀង​ជាមួយ​ហ្គីតា​ ឬច្រៀង​គោក​ក៏​បាន

  • បទចម្រៀង​ថ្មី​មិន​ចម្លង​ពី​គេ​​។ បទចម្រៀង ​Cover មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ទេ

ឆាប់ឡើងណា! ឱកាសល្អអីចឹងៗ មិនងាយរកបានទេ!

ព័ត៌មានបន្ថែម សូមចូលទៅកាន់ ហ្វេសបប៊ុក Music Magic Love

អត្ថបទ៖ Sunny