ខ្យល់គ ពេលឃើញវីដេអូបង្ហាញពីទម្លាប់អាក្រក់ឡើងដុះស្លែ អ្នកបើកបរនៅភ្នំពេញ

  • 2018-01-25 05:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Sabay បាន​ចុះ​ទៅ​ថត​វីដេអូ​ខ្លី​មួយ​ពី​សកម្មភាព​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ។

ក្នុង​នោះ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​ខ្វះ​សីលធម៌​ក្នុង​ការ​បើកបរ មិន​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា មិន​ដឹង​ច្បាប់​ទម្លាប់ សម្រុក​រុល​ទៅ​មុខ​យក​ឈ្នះ​រៀង​ខ្លួន បើកបរ​បញ្ច្រាស​ទិស បើកបរ​ខុស​គន្លង។ទាំង​​នេះ​អាច​និយាយ​ថា ជា​ទម្លាប់​ដដែលៗ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​លើដង​ផ្លូវ ហើយ​សុទ្ធ​ជា​មូលហេតុ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់​ធ្នាប់​បង្ក​ឲ្យ​កកស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។

ទស្សនាវីដេអូខាងក្រោមនេះ៖

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ បើ​តាម​សម្តេច ស ខេង បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​នគរបាល​ ក្នុង​ឆ្នាំ​២០១៧​បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​​ចំនួន ១៦៩​លើក ស្មើ៤.៦% និង​បាន​កាត់បន្ថយ​អ្នក​របួស ១០៦៨​នាក់ ស្មើ​១៦% បើ​ប្រៀបធៀប​ក្នុង​រយៈ​ពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦។ ប៉ុន្តែ​ឆ្នាំ​២០១៧ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ចំនួន ៦៣​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៦។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា ផ្អែក​លើ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​បង្ហាញ​ថា ៧៧% នៃ​ជន​រងគ្រោះ​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺ​ជា​អ្នកប្រើប្រាស់​ទោចក្រយានយន្ត ដែល​ក្នុង​នោះ​មាន​អ្នក​រងគ្រោះ​ដល់​ទៅ ៧៨% ដែល​មិន​ពាក់​មួក​សុវត្ថិភាព ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ម៉ូតូ​ច្រើន​ជាង​គេ៕

អត្ថបទ៖ វឌ្ឍនៈ