ដឹង​ថា Coutinho ធ្លាប់​ពាក់​អាវ​លេខ​ប៉ុន្មាន​ខ្លះ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន?

  • 2018-01-25 13:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចូល​រួម​ជាមួយ​ក្លឹប Barcelona កាល​ពី​ដើម​ខែ​ ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho ក្នុង​ថ្ងៃ​នេះ​ត្រូវ​បាន​ក្លឹប​ប្រកាស​ថា​នឹង​ត្រូវ​ពាក់​អាវ​លេខ ១៤ ក្រោយ​អតីត​ម្ចាស់​អាវ ខ្សែ​ការពារJavier Mascherano បាន​ចាក​ចេញ​ទៅ​ក្លឹប​ចិន Hebei China Fortune។ ស្រប​ក្នុង​ន័យ​នេះ អត្ថបទ​នឹង​លើក​ឡើង​ពី​លេខ​អាវ ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ Coutinho ធ្លាប់​គ្រង​ជា​ម្ចាស់​ក្នុង​អាជីព​បាល់ទាត់​ក្លឹប​របស់​ខ្លួន​មាន​ដូច​ត​ទៅ៖

លេខ ២៩ (ក្លឹប Inter Milan ២០១០-២០១២)

លេខ ២៣ (ក្លឹប Espanyol ឆ្នាំ ២០១២)

លេខ ១៤ (ក្លឹប Barcelona ២០១៨-បច្ចុប្បន្ន)

លេខ ១០ (ក្លឹប Liverpool ២០១៣-២០១៨)

លេខ ៧ (ក្លឹប Inter Milan រដូវ​កាល ២០១២/២០១៣)

បន្ថែម​ពី​លេខ​អាវ​ខាង​លើ បើ​តាម​ការ​អះអាង​របស់​ក្លឹប Barcelona ខ្សែ​បម្រើ​ប្រយុទ្ធ Coutinho ក៏​ធ្លាប់​ពាក់​អាវ​លេខ ៣០​ដែរ ក្នុង​អាជីព​បាល់ទាត់​ក្លឹប​របស់​ខ្លួន៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី