ហេតុ​ផល​នេះ​ ដែល​អាច​ឲ្យ​ ច្រឹង ពលរដ្ឋ បន្ត​នៅ​ទ័ព​ ?

  • 2018-01-26 01:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​បម្រើ​ឆ្នើម​របស់​កម្ពុជា ច្រឹង ពលរដ្ឋ ទំនង​មិន​អាច​ចាក​​ចេញ​ពី​ទ័ព​ឡើយ ​ក្រោម​ហេតុ​ផល​គេ នឹង​ទៅ​ព្យាបាល​របួស​សរសៃ​ពួរ​​នៅ​ប្រទេស​វៀតណាម​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ ហើយ​ការ​ចំណាយ​ទាំង​អស់​គឺ​​ទ័ព​ជា​អ្នក​រ៉ាប់រង​។

ច្រឹង ពលរដ្ឋ ពេលទទួល​ពាន​កីឡាករ​ល្អ​

​បើ​តាម​ការ​បញ្ជាក់​របស់​ ច្រឹង ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា រូប​គេ​ នឹង​ត្រូវ​សម្រាក​ចំនួន ៦ ខែ​ក្រោយ​ធ្វើ​ការ​វះកាត់​​របួស​សរសៃ​ពួរ​នេះ។ ចំពោះ​សំនួរ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ផ្លាស់​ទៅ​វិសាខា​នោះ​​គេ​បាន​អះអាង​ថា ​បញ្ហា​របួស​នេះ​ហើយ ​ដែល​ធ្វើ​ការ​​​ចរចា​មាន​ការ​រអាក់រអួល ហើយ​គេ​​ក៏​មិន​ទាន់​ប្រាកដ​ ១០០% ដែរ​ថា នឹង​នៅ​ទ័ព​​ទៀត​ឬ​ទៅ​ក្លឹប​ផ្សេង​ ក្រោយ​ពេល​ត្រឡប់​មក​ពី​វៀតណាម​​ព្យាបាល​របួស​វិញ។

​កាល​ពី​យប់​មិញ​នេះ​​ខ្សែ​បម្រើ​ឆ្នើម​​របស់​ទ័ព​​រូប​នេះ ទើប​តែ​​ទទួល​ពាន​កីឡាក​រ​ល្អ​ប្រចាំ​ឆ្នាំ​២០១៧ នៅ​កោះ​ពេជ្រ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី